Trending now

ADB ជួយគាំទ្រកម្ពុជាសាងសង់កំពង់ផែចំនួន ២ នៅខេត្តជាប់មាត់សមុទ្រ

21:20 | 04/05/2022

ADB បានជួយរដ្ឋបាល​ខេត្តកែបសិក្សាគម្រោងសាងសង់កំពង់ផែស្តង់ដារចំនួនពីរសម្រាប់បម្រើវិស័យជលផល និងទេសចរណ៍។

ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ ធនាគារ ADB : កម្ពុជាគួរពិចារណាលើការអភិវឌ្ឍផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មដើម្បីផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤
ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាគឺខ្ពស់បំផុតនៅក្នុងតំបន់ ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាគឺខ្ពស់បំផុតនៅក្នុងតំបន់

លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានឲ្យដឹងថាមន្ត្រីខេត្ត និងក្រុមការងាររបស់ ADB កំពុងធ្វើការលើគម្រោងបង្កើតទីតាំងកំពង់ផែ។

លោកនិយាយថាគម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង ២នេះ ស្ថិតក្នុងគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។

ការចំណាយ ៥០ លានដុល្លារនៃគម្រោងនេះនឹងមកពី ADB (១០ លានដុល្លារ) មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (១០ លានដុល្លារ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) (៣០ លានដុល្លារ)។

លោក​បន្ត​ថា​៖ «​ការ​អភិវឌ្ឍ​កំពង់ផែ​ទាំង​ពីរ​នេះ​នឹង​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ទូក​នេសាទ​»​។

ADB ជួយគាំទ្រកម្ពុជាសាងសង់កំពង់ផែចំនួន ២ នៅខេត្តជាប់មាត់សមុទ្រ
​ខេត្តកែប (រូប​ថត៖ Viet Vision Travel)

គម្រោងនេះត្រូវបានពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន នៅពេលដែលលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ADB ដឹកនាំ​ដោយ​លោក Saunders Lindsay ប្រធាន​ក្រុម​គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​និរន្តរភាព​កម្ពុជា​។

លោក សុខា បាននិយាយថា​ការកសាង​ចំណតទូក​ផ្សារ​ក្តាម និង​ការកែលម្អ​ចំណតទូក​ឲ្យក្លាយ​ទៅជា​ផែ​ស្តង់ដា​សម្រាប់​ជលផល​នេសាទ និង​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ​។

ADB និយាយថា គម្រោងនេះនឹងជួយវិស័យជលផលក្នុងការជំរុញវិធានការបន្សាំ និងកាត់បន្ថយដែលសមស្របទៅនឹងប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងសមុទ្រនីមួយៗ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលដែលធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគក្នុងខ្សែសង្វាក់តម្លៃប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ព្រមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់សមុទ្រក្នុងការគ្រប់គ្រងជលផល។

ខេត្តកែបក៏កំពុងសាងសង់កំពង់ផែទេសចរណ៍តម្លៃ ១.៦ លានដុល្លារ ដែលមានទីតាំងនៅកោះទន្សាយ ចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តកែប។ ការ​សាងសង់​នេះ​កំពុង​ដំណើរការ​ក្រោម​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​មហា​អនុ​តំបន់​ទន្លេមេគង្គ​របស់ ADB សម្រាប់​គម្រោង​កំណើន​រួម​ដំណាក់កាល​ទី II៕

kh.qdnd.vn

Tags: ADB

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR