Trending now

ADB៖ សេដ្ឋកិច្ចវៀតណាមត្រៀមរួចជាស្រេចសម្រាប់ការស្តារឡើងវិញ ដោយរំពឹងសម្រេចបានកំណើន ៦,៥% នៅឆ្នាំ២០២២

10:00 | 07/04/2022 យោងតាមវិឡូសំលេងវៀតណាម

សេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងងើបឡើងវិញក្នុងអត្រា កម្រិត ៦,៥% នៅឆ្នាំ ២០២២ ហើយនឹងកើនឡើងយ៉ាងខ្លាំងនៅ ៦,៧% នៅឆ្នាំ ២០២៣ ដោយសារអត្រាការចាក់វ៉ាក់សាំងខ្ពស់ ការជំរុញពាណិជ្ជកម្ម ការបន្តអនុវត្តន៍គោលនយោបាយសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុ។

ទាំងប្រទេសទទួលភ្ញៀវទេសចរជាង ៥.៥ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទាំងប្រទេសទទួលភ្ញៀវទេសចរជាង ៥.៥ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់ ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់
ADB៖ សេដ្ឋកិច្ចវៀតណាមត្រៀមរួចជាស្រេចសម្រាប់ការស្តារឡើងវិញ ដោយរំពឹងសម្រេចបានកំណើន ៦,៥% នៅឆ្នាំ២០២២
ADB៖ សេដ្ឋកិច្ចវៀតណាមត្រៀមរួចជាស្រេចសម្រាប់ការស្តារឡើងវិញ ដោយរំពឹងសម្រេចបានកំណើន ៦,៥% នៅឆ្នាំ២០២២

នេះជាការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍យថាទស្សន៍អាស៊ី ២០២២ ផ្នែកបច្ចុប្បន្នភាពទិដ្ឋភាពទូទៅនិងយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ដំណាក់កាល ២០២២-២០២៣ ដែលបានចេញផ្សាយនៅថ្ងៃទី ៦ ខែមេសា។

ក្នុងពិធីប្រកាសរបាយការណ៍នេះ លោក Nguyen Minh Cuong អ្នកជំនាញសេដ្ឋកិច្ចជាតិរបស់ ADB បានវិភាគថា៖ “សន្ទស្សន៍សេដ្ឋកិច្ចភាគច្រើនរបស់វៀតណាមទើបប្រកាសនេះបានបង្ហាញពីការស្តារឡើងវិញ។ ក្នុងបរិបទបច្ចុប្បន្ន ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ ADB សម្រាប់វៀតណាមមានភាពវិជ្ជមាន។ ប្រការនេះគឺផ្អែកលើហេតុផលមួយចំនួនដូចជា៖ ទីមួយ ដោយសារតែការស្តារឡើងវិញនៃឧស្សាហកម្ម ជាពិសេសការផលិតនិងកែច្នៃ ជាមួយនឹងការស្តារឡើងវិញនៃកម្លាំងពលកម្មនិងការងើបឡើងវិញនៃសហគ្រាសមានភាពរឹងមាំ។ ទីពីរគឺពាណិជ្ជកម្ម - ការវិនិយោគ; ពាណិជ្ជកម្មបន្តកើនឡើង; និន្នាការនៃការវិនិយោគបរទេសនៅវៀតណាមបន្តសន្ទុះកំណើនខ្លាំងរបស់ខ្លួន។ កម្លាំងជំរុញកំណើនដ៏សំខាន់បន្ទាប់ គឺវិធានការនិងគោលនយោបាយជំរុញហិរញ្ញវត្ថុ-រូបិយវត្ថុក្នុងកញ្ចប់ស្តារសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃកញ្ចប់ស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានរដ្ឋសភាវៀតណាមអនុម័តក្នុងខែមករា ឆ្នាំ២០២២។ កញ្ចប់ជំនួយនេះត្រូវបានរំពឹងថា នឹងបន្តជំរុញការស្ទុះងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

អ្នកជំនាញរបស់ ADB បានវាយតម្លៃខ្ពស់ចំពោះការពិតដែលថាកាលពីថ្ងៃទី ១១ ខែមករា រដ្ឋសភាបានអនុម័តកញ្ចប់ដំណោះស្រាយសារពើពន្ធ និងរូបិយវត្ថុ ដែលប៉ាន់ស្មានថាមានរហូតដល់ ១៥ ពាន់លានដុល្លារ ដើម្បីអនុវត្តកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (ERDP) នៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ ១១.៥ ពាន់លាន USD របស់កម្មវិធីរួមមានដំណោះស្រាយសារពើពន្ធដូចជា គោលនយោបាយលើកលែងពន្ធ និងការកាត់បន្ថយ ការគាំទ្រផ្នែកថែទាំសុខភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសង្គម; និងការគាំទ្រអត្រាការប្រាក់សម្រាប់អាជីវកម្ម និងគ្រួសារអាជីវកម្ម។

យោងតាមការវាយតម្លៃរបស់ ADB កំណើនឧស្សាហកម្មរបស់វៀតណាមត្រូវបានរំពឹងថានឹងឈានដល់ ៩,៥% ក្នុងឆ្នាំ ២០២២; ទិន្នផលកសិកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៣,៥% ហើយអតិផរណារបស់វៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៨% ក្នុងឆ្នាំ ២០២២ និង ៤.០% ក្នុងឆ្នាំ ២០២៣៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម