របាយការណ៍របស់ ADB បញ្ជាក់ថា ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង និងអាហារសកលដែលបានស្តារឡើងវិញ នឹងរួមចំណែកក្នុងការជំរុញផលិតកម្មកសិកម្មរបស់ វៀតណាម។
![]() |
![]() |
![]() |
លោក Andrew Jeffries នាយក ADB ប្រចាំប្រទេសវៀតណាមបានវាយតម្លៃថា៖ សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញលឿនជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ហើយបន្តកើនឡើងក្នុងបរិបទនៃបញ្ហាប្រឈមសកល |
នាថ្ងៃទី ២១ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយបច្ចុប្បន្នភាពរបស់ខ្លួនអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ក្នុងនោះ ADB បានរក្សាការវាយតម្លៃរបស់ខ្លួនអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម ជាមួយនឹងកំណើនផលិត ផលក្នុងស្រុកសរុបក្នុង GDP កើនឡើង ៦,៥% ក្នុងឆ្នាំ ២០២២ និង ៦,៧% ក្នុងឆ្នាំ ២០២៣។ អតិផរណាគឺ ៣,៨% និង ៤% រៀងៗគ្នា។ លោក Andrew Jeffries នាយក ADB ប្រចាំប្រទេសវៀតណាម បានវាយតម្លៃថា៖ “សេដ្ឋកិច្ចរបស់វៀតណាមបានងើបឡើងវិញលឿនជាងការរំពឹងទុកសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២២ ហើយបានបន្តកើនឡើងក្នុងបរិបទដែលបរិយាកាសពិភពលោកពោរពេញទៅដោយបញ្ហាប្រឈម។ សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញជាលំដាប់ ដោយផ្អែកលើសមតុល្យសេដ្ឋកិច្ចដ៏រឹងមាំ ដែលឧបត្ថម្ភដល់ការស្តារឡើងវិញយ៉ាងលឿនជាងការរំពឹងទុក ក្នុងវិស័យផលិតកម្ម និងសេវាកម្ម”។
យោងតាម ADB សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងល្អក្នុងបរិបទនៃភាពមិនច្បាស់លាស់ជាច្រើននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារសកលត្រូវបានស្ដារឡើងវិញ ដែលរួមចំណែកដល់ការជំរុញផលិតកម្មកសិកម្មនៅឆ្នាំនេះ ប៉ុន្តែតម្លៃបញ្ចូលខ្ពស់នឹងនៅតែរារាំងដល់ការងើបឡើងវិញនៃឧស្សាហកម្មកសិកម្ម។
ការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារពិភពលោកធ្វើឱ្យសន្ទុះកំណើននៃឧស្សាហកម្មផលិត និងកែច្នៃថយចុះ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់ឧស្សាហកម្មផលិតកម្មនៅតែមានភាពវិជ្ជមាន ដោយសារការវិនិយោគផ្ទាល់ពីបរទេសខ្លាំងនៅក្នុងវិស័យនេះ។ ការធ្វើដំណើរក្នុងស្រុកត្រឡប់ទៅធម្មតាវិញ ការដកការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺរាតត្បាត Covid-19 សម្រាប់ភ្ញៀវបរទេសនឹងជំរុញឱ្យមានការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍នៅឆមាសទីពីរនៃឆ្នាំ ២០២២ ដែលជាកត្តាជំរុញកំណើនសម្រាប់ឧស្សាហកម្មសេវាកម្ម។
កត្តាច្បាស់លាស់ដែលនឹងជួយឱ្យសេដ្ឋកិច្ចវៀតណាមស្តារឡើងវិញយ៉ាងឆាប់រហ័សពេញមួយឆ្នាំ ២០២២ យោងតាមលោក Andrew Jeffries ការវិនិយោគកំពុងកើនឡើង អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង និងលក្ខខណ្ឌហិរញ្ញវត្ថុ និងរូបិយវត្ថុសមស្របត្រូវបានព្យាករណ៍ថា ជំរុញការប្រើប្រាស់ក្នុងប្រទេស និងជំរុញការស្តាសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២។ របាយការណ៍របស់ ADB បញ្ជាក់ថា ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង និងអាហារសកលដែលបានស្តារឡើងវិញ នឹងរួមចំណែកក្នុងការជំរុញផលិតកម្មកសិកម្មរបស់វៀតណាម។
ADB ព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៦,៥% នៅឆ្នាំនេះ និង កើនឡើង ៦,៧% សម្រាប់ឆ្នាំក្រោយ។ ជាមួយនឹងការព្យាករណ៍កំណើនបែបនេះ វៀត ណាមនឹងក្លាយជាខឿនសេដ្ឋកិច្ច ដែលមានកំណើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕
មតិពីមិត្តអ្នកអាន