Trending now

គណៈប្រតិភូនៃមជ្ឈិមសមាគមព្រះពុទ្ធសានាវៀតណាម បំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់

20:40 | 27/04/2022 ឌីណា

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប នាថ្ងៃទី ២៥ មេសា គណៈប្រតិភូនៃមជ្ឈិមសមាគមសាសនាព្រះពុទ្ធវៀតណាម ដឹកនាំដោយព្រះតេជគុណ Thich Tho Lac ប្រធានគណៈវប្បធម៌នៃមជ្ឈិមសមាគម​សាសនាព្រះពុទ្ធវៀតណាម បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់។

ប្រទេសអាល្លឺម៉ង់បង្កើនការនាំចូលកៅស៊ូធម្មជាតិពីប្រទេសវៀតណាម ប្រទេសអាល្លឺម៉ង់បង្កើនការនាំចូលកៅស៊ូធម្មជាតិពីប្រទេសវៀតណាម
ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍ ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍" ចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសអាល្លឺម៉ង់
គណៈប្រតិភូនៃមជ្ឈិមសមាគមព្រះពុទ្ធសានាវៀតណាម បំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំរវាងប្រតិភូនៃ​មជ្ឈិម​សមាគម​សាសនា​ព្រះពុទ្ធវៀតណាម នៅ​ទីស្នាក់ការ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​អាល្លឺម៉ង់។ (រូបថត៖ Manh Hung/VNA)

ព្រះតេជគុណ Thich Tho Lac មានប្រសាសន៍ថា ទស្សនាកិច្ចលើកនេះនៅប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងសំខាន់គឺការចូលរួមក្នុងពិធីដាក់ថ្ម និងបើក​កាដ្ឋានសាងសង់វត្តនៅ Erfurt ពិធីថ្វាយបង្គំព្រះ និងបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើន រៀបចំការបង្រៀនព្រះពុទ្ធសាសនាសម្រាប់ពុទ្ធបរិស័ទ រៀបចំសកម្មភាពសប្បុរសធម៌ និងចុះសួរសុខទុក្ខបងប្អូនជនជាតិ​វៀតណាមមកពីអ៊ុយក្រែន ដើម្បីភៀសខ្លួន។ នាពេលខាងមុខ មជ្ឈិម​សមាគម​សាសនាព្រះពុទ្ធវៀតណាម​នឹងពិចារណាអំពីការតែងតាំងព្រះចៅអធិការ ដើម្បីបំពេញការងារព្រះពុទ្ធសាសនា នៅវត្ត Erfurt ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Vu Quang Minh សង្ឃឹមថា ស្មារតីនៃព្រះពុទ្ធសាសនាវៀតណាមនៅអាល្លឺម៉ង់នឹងបន្តពង្រីក​និង​ពង្រឹង និងអាចបង្រួបបង្រួមក្នុងអង្គការរួមតំណាងឱ្យព្រះពុទ្ធសាសនាវៀតណាមក្នុងគោលបំណងថែរក្សាជីវភាពសាសនាសម្រាប់ពុទ្ធបរិស័ទ ។ ក្រៅពីនេះ ក៏អាចពង្រីកទំនាក់ទំនងជាមួយសម្ព័ន្ធភាពព្រះពុទ្ធសាសនា នៅប្រទេសអាឡឺម៉ង់ (DBU) ដើម្បីធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងផ្សព្វផ្សាយបន្ថែមទៀតនូវស្មារតីព្រះពុទ្ធសាសនាវៀតណាម នៅអាល្លឺម៉ង់ និងអឺរ៉ុប../.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក