Trending now

ព្រះតេជគុណ Thich Duc Thien ជនវៀតណាមដើមដំបូងទទួលបានគ្រឿងឥស្សរិយយស Padma Shri របស់ឥណ្ឌា

22:27 | 28/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី២៧ឧសភា ស្ថានទូតឥណ្ឌាប្រចំានៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ឥណ្ឌានិងសមាគមព្រះពុទ្ធសាសនាវៀតណាម បានរៀបចំពិធី ប្រគល់ប័ណ្ណបញ្ជាក់គ្រឿងឥស្សរិយយស Padma Shri របស់រដ្ឋឥណ្ដា ជូនចំពោះ ព្រះតេជគុណ Thich Duc Thien អនុប្រធាន-អគ្គលេខាធិការសាមគមព្រះពុទ្ធសាសនាវៀតណាម និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish អញ្ជើញប្រគល់គ្រឿងឥស្សរិយយសជូនចំពោះព្រះតេជគុណ Thich Duc Thien (រូបថតៈ thoibao.today)

គ្រឿងឥស្សរិយយស Padma Shri ជាគ្រឿងខ្ពង់ខ្ពស់បំផុតរបស់រដ្ឋឥណ្ឌាដែលតែងតែប្រគល់ឲ្យពល រដ្ឋឥណ្ឌា ដែលមានស្នាដៃឆ្នើមលើវិស័យ ដូចជា វិទ្យាសាស្ត្រ អក្សរសាស្ត្រ សិល្បៈ អប់រំ សុខាភិបាល កិច្ចការសង្គម ការទូត ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើម។ ដល់ឆ្នាំ២០១៨នេះ គ្រឿងឥស្សរិយយស Padma Shri បានប្រគល់ឲ្យជនបរទេស ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា រំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ប្រទេសអាស៊ានមួយនឹងមានបុគ្គលលេចធ្លោមួយរូបដែលបានទទួលគ្រឿងឥស្សរិយយស Padma Shri។ ព្រះតេជគុណ Thich Duc Thien ជាជនវៀតណាមដំបូង ទទួលបានគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ។

ព្រះតេជគុណ Thich Duc Thien

គ្រឿងឥស្សរិយយស Padma Shri ជារង្វាន់ទទួលស្គាល់ចំពោះរាល់ការរួមចំណែករបស់ព្រះតេជគុណ Thich Duc Thien លើវិស័យសាសនា និងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យព្រះពុទ្ធរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌាតែម្តង៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក