យុគសម័យ - នាថ្ងៃទី ២៣ ខែធ្នូ នគរបាលខេត្ត An Giang បានឲ្យដឹងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃនាយកដ្ឋានអភិវឌ្ឍន៍ (ក្រសួងការពារជាតិនៃកងយោធពលខេមរភូមិន្ទ) ប្រគល់គ្រឿងឥស្សរិយយសថ្នាក់មហាសេនា ជូនដល់វរសេនីយ៍ឯក លោក Dinh Van Doi ដើម្បីកត់សម្គាល់នូវការរួមចំណែកដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងទំនាក់ទំនងសហប្រតិបត្តិការល្អដទៃទៀត។
![]() |
វរសេនីយ៍ឯក លោក Dinh Van Doi ជូនអំណោយដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានអភិវឌ្ឍ (ក្រសួងការពារជាតិនៃកងយោធខេមរភូមិន្ទ) |
តាមនោះ នាថ្ងៃទី ២២ ខែធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien (ស្រុក Tinh Bien) និងច្រកទ្វារព្រំដែន Khanh Binh (ស្រុក An Phu) គណៈប្រតិភូនគរបាលខេត្ត An Giang ដឹកនាំដោយវរសេនីយ៍ឯក លោក Dinh Van Doi បានចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដើម្បីជួយដល់ការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ដល់កងកម្លាំងសមត្ថកិច្ចខេត្តតាកែវនិងខេត្តកណ្តាល (ព្រះរាជា ណាចក្រកម្ពុជា)។
វរសេនីយ៍ឯក លោក Dinh Van Doi បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៃការរាតត្បាត Covid-19 នៅខេត្ត An Giang មានស្ថិរភាព។ នគរបាលខេត្ត An Giang តែងតែយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយនាយកអភិវឌ្ឍន៍ និងនគរបាល សមាគមខ្មែរ-វៀតណាមនៃខេត្តតាកែវ និងខេត្តកណ្តាល ក្នុងការទប់ស្កាត់បទល្មើស និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅលើបន្ទាត់ព្រំដែន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅខេត្ត An Giang និងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
![]() |
វរសេនីយ៍ឯក លោក Dinh Van Doi ជូនអំណោយដល់នគរបាលនៃបណ្តាខេត្តដែលជាប់ព្រំដែនជាមួយខេត្ត An Giang |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំគណៈប្រតិភូបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមព្រំដែន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការរត់ពន្ធ និងការជួញដូរមនុស្ស។ ជាពិសេសជាមួយកម្លាំងសត្រូវ ដែលតែងតែស្វែងរកការបំផ្លាញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងខេត្តជាប់ព្រំដែនជាពិសេស។
លើសពីនេះ ជំរុញការឃោសនា និងអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមព្រំដែនទាំងសងខាង គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការ និងទប់ស្កាត់ជំងឺ កុំព្យាយាមចូល ឬចេញ ឬធ្វើសកម្មភាពខុសច្បាប់ទាំងនេះ។/.
Nguoi Lao Dong
មតិពីមិត្តអ្នកអាន