Trending now

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន (NGO DIEN)

17:37 | 14/08/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាពេលរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ សុភ័ក្ត ថាវី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកប្រគល់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះឯកឧត្តម ង៉ូ ដៀន ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ។

លោកជំទាវ សុភ័ក្ត ថាវី បានចែករំលែក៖ ការផ្តល់គ្រឿងឥស្សរិយយសជូន ឯកឧត្តម ង៉ូ ដៀន ជាការទទួលស្គាល់របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត (ង៉ូ ដៀន) ក្នុងរយៈពេលបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធី លោកជំទាវ សុភ័ក្ត ថាវី បានចែករំលែក៖ ការផ្តល់គ្រឿងឥស្សរិយយសជូន ឯកឧត្តម ង៉ូ ដៀន ជាការទទួលស្គាល់របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការរួមចំណែករបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត (ង៉ូ ដៀន) ក្នុងរយៈពេលបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ង៉ូ ដៀន មានការពលិកម្មជាច្រើនដល់បុព្វហេតុកសាងនិងអភិវឌ្ឈន៍ប្រទេសកម្ពុជានិងចំណងទំនាក់ទំនងផ្សាភ្ជាប់ ស្អិតរមួតរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ូ ក្វាង មិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជាកិច្ចបច្ឆាមរណៈនូវឥស្សរិយយស ជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ នេះជាកាយវិការប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជូនមិនត្រឹមតែ ឯកឧត្តម ង៉ូ ដៀន តែបុណ្ណោះ ថែមទាំងជាការលើកទឹកចិត្តចំពោះបណ្តាមនុស្សដែលបានផ្សាភ្ជាប់និងរួមចំណែកជាច្រើនឆ្នាំក្នុងការពូនជ្រំចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រជាជាតិបងប្អូនកម្ពុជា-វៀតណាម។ ការប្រគល់ជូនគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាក្នុងឱកាស ៩៩ឆ្នាំថ្ងៃកំណើតរបស់ ឯកឧត្តម ង៉ូ ដៀន (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩២១ - ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០) ៧៥ឆ្នាំនៃថ្ងៃបង្កើតក្រសួងការបរទេសវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០) និង ៥៣ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) នឹងធ្វើអោយស៊ីជម្រៅបន្ថែមទៀតនូវចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រជាជាតិយើងទាំងពីរ។

មុននោះ គឺនៅថ្ងៃទី០១ ខែសីហា ព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម ស៊ីហមុនី បានឡាយព្រះហស្តព្រះរាជក្រឹត្យប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវគ្រឿឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ជូនឯកឧត្តម ង៉ូ ដៀន។ ឯកឧត្តម ជាមនុស្សទីពីរដែលបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ័ង ធេ ធៀន (HOANG THE THIEN)។

ឯកឧត្តម ង៉ូ ដៀន បានបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៧៩-ឆ្នាំ១៩៩១ នៅលើតួនាទីជាច្រើន ដែលក្នុងនោះមានតួនាទីជាអនុប្រធានគណៈ B៦៨ (ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ័ង ធេ ធៀន ជាប្រធានគណៈ) និងតួនាទីជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស