Trending now

ភ្ញៀវទេសចរជាង ៣ ម៉ឺននាក់អញ្ជើញមកទស្សនាបុណ្យផ្កាកុលាបនៅទីក្រុង Sa Pa

20:59 | 27/04/2022 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ២៥ មេសា តំណាងគណៈកម្មាធិការប្រជាជនទីរួមស្រុក Sa Pa បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់បានមកតំបន់ទេសចរណ៍ជាតិ Sa Pa ដើម្បីទស្សនា និងទទួលបទពិសោធន៍ ក្នុងពិធីបុណ្យផ្កាកុលាប Fansipan ឆ្នាំ ២០២២ ក្រោមប្រធានបទ “Fansipan - ទឹក​ដីនៃផ្កាកុលាបក្នុងពពក” ដែល​បាន​រៀបចំក្នុងអំឡុងពេលពីរសប្តាហ៍កន្លងមកនេះ។

អញ្ជើញមកតំបន់ អញ្ជើញមកតំបន់ 'Sa Pa' នៃខេត្ត Thanh Hoa ដើម្បីគយគន់ទេសភាពនិទាឃរដូវមកដល់
ស៊ុបត្រីក្តៅ ៗ នៅទីរួមស្រុក Sa Pa - អាហារឆ្ងាញ់ពិសារនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ ស៊ុបត្រីក្តៅ ៗ នៅទីរួមស្រុក Sa Pa - អាហារឆ្ងាញ់ពិសារនៃតំបន់ព្រៃភ្នំភាគពាយ័ព្យ
ភ្ញៀវទេសចរជាង ៣ ម៉ឺននាក់អញ្ជើញមកទស្សនាបុណ្យផ្កាកុលាបនៅទីក្រុង Sa Pa
កង់ដឹក​ផ្កាដែលបានដង្ហែរក្បួនក្នុងពិធីបើកពិធីបុណ្យរដូវក្តៅ Sa Pa ឆ្នាំ ២០២២។(រូបថត៖ Hong Ninh/VNA)

បុណ្យផ្កាកុលាប Fansipan ឆ្នាំ ២០២២ ដែលមានប្រធានបទ "Fansipan - ទឹកដីនៃផ្កាកុលាបក្នុងពពក" គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបានប្រារព្ធឡើងជាលើកដំបូង នៅក្នុងជ្រលងផ្កាកុលាបដ៏ធំបំផុតក្នុងប្រទេសវៀតណាម ស្ថិតក្នុងតំបន់ទេសចរណ៍ Sun World Fansipan Legend ដែលមានផ្ទៃដីចំនួន ៥០,០០០ ម២។ បុណ្យផ្កាកុលាប Fansipan ឆ្នាំ២០២២ ប្រមូលផ្តុំផ្កាកុលាបជាង ១០.០០០ ដើម ផ្កាសាប៉ាបុរាណជាង ១.៥ ហិចតា និងពូជផ្កាកុលាបជិត ១០០ ប្រភេទ ដែលនាំចូលពីប្រទេសជាច្រើនដូចជា អង់គ្លេស បារាំង ជប៉ុន...

ភ្ញៀវទេសចរជាង ៣ ម៉ឺននាក់អញ្ជើញមកទស្សនាបុណ្យផ្កាកុលាបនៅទីក្រុង Sa Pa
សកម្មភាពវប្បធម៌ និងសិល្បៈក្នុងពិធីបុណ្យ។ (រូបថត៖ Hong Ninh/VNA)

លោកស្រី Hoang Thi Vuong ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានទីរួមស្រុក Sa Pa បានឲ្យដឹងថា ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាង ៣ ម៉ឺននាក់បានមកតំបន់ទេសចរណ៍ជាតិ Sa Pa។ ចំណូល​ពីទេសចរណ៍​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​សប្តាហ៍​សម្រេច​បាន​ជាង ៩១ ពាន់​លាន​ដុង។

"យើងសង្ឃឹមថា ពិធីបុណ្យផ្កាកុលាបក្នុង​ពពក ចាប់ផ្តើមរដូវកាលទេសចរណ៍ ក្នុងរដូវក្តៅជាមួយនឹងសញ្ញាល្អ តាមរយៈកម្មវិធីសម្របសម្រួលដ៏ជាក់លាក់ជាមួយក្រុមហ៊ុនទេសចរខ្សែកាប Fansipan តំបន់ទេសចរជាតិ Sa Pa ដើម្បីស្តារៈឡើងវិញប្រកបដោយឆាប់រហ័ស និរន្តរភាព ដែល​អាចទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេសចំនួន ៤ លាននាក់ តាមផែនការខេត្ត Lao Cai ក្នុងឆ្នាំ ២០២២។” លោក​ Vuong Trinh Quoc ប្រធាន​គណៈកម្មាធិការប្រជាជន​ទីរួម​ស្រុក​ Sa Pa បាន​ចែក​រំលែក ៕

ឌីណា

thoidai.com.vn

Tags: Sa Pa

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា