យុគសម័យ - នៅទីរួមស្រុក Sa Pa សីតុណ្ហភាពជាធម្មតាទាបជាងកន្លែងផ្សេងទៀតជាច្រើននៅភាគខាងជើងដែលសមស្របនឹងការពិសាឆ្នាំងស៊ុបត្រីស្ទ័រហ្គោនឬត្រីសាម៉ុងក្តៅៗ - អាហារពិសេសដ៏ល្បីល្បាញ ដែលណែនាំឱ្យភ្ញៀវទេសចរពិសាយ៉ាងហោចណាស់ម្តង នៅពេលអញ្ជើញមកដល់ Sapa...
![]() |
![]() |
![]() |
ត្រីចិញ្ចឹមនៅទីរួមស្រុក Sa Pa មានសាច់ឆ្ងាញ់និងស្រស់។ |
ជាធម្មតា ត្រីស្ទ័រហ្គោន ត្រីសាម៉ុងធ្លាប់តែឃើញនៅក្នុងទឹកអឺរ៉ុបខាងជើង ឬអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ វាជាអព្ភូតហេតុដែលនៅទីរួមស្រុក Sa Pa ត្រីប្រភេទទាំងនេះក៏ត្រូវបានចិញ្ចឹមនៅផងដែរ។ សូម្បីតែក្លាយទៅជាមុខម្ហូបពិសេសសម្រាប់ប្រជាជននៅទីរួមស្រុក Sa Pa ដែលពិសេសជាងគេនោះគឺត្រីស្ទ័រហ្គោននិងត្រីសាម៉ុង ។
ត្រីស្ទ័រហ្គោននិង ត្រីសាម៉ុងបានគេចិញ្ចឹមច្រើននៅតំបន់ Thac Bac (Sa Pa) ប្រហែលជាដោយសារតែនោះ ពិសាត្រីសាម៉ុងឬត្រីស្ទ័រហ្គោន នៅទីនេះបានគេចាត់ទុកថាឆ្ងាញ់ជាង ក្នុងនោះរួមមានភោជនីយដ្ឋាន Thac Bac ភោជនីយដ្ឋាន Song Nhi។ ក្រៅពីនេះ នៅក្នុងទីរួមស្រុក Sa Pa ក៏មានភោជនីយដ្ឋានមួយចំនួនដែលលក់ម្ហូបនេះផងដែរ ដូចជា ភោជនីយដ្ឋាន Hoa Dao, A Phu...
![]() |
ស៊ុបត្រី ពិសាជាមួយប្រភេទបន្លែពិសេសនៅតំបន់ភ្នំព្រៃ Sa Pa។ |
គ្រឿងផ្សំសំខាន់ៗ សម្រាប់ធ្វើឆ្នាំងស៊ុបត្រីនេះ រួមមាន ក្បាលត្រីសាម៉ុង ឬត្រីស្ទ័រហ្គោនដាំជាមួយបន្លែ ដើម្បីធ្វើឲ្យបំបាត់ភាពឆាបនៃត្រីនិងបង្កើនរសជាតិឈ្ងុយឆ្ងាញ់នៃទឹកស៊ុបត្រី។ ត្រីសាម៉ុងនិងត្រីស្ទ័រហ្គោនហាន់ជាស្តើង និងពិសាជាមួយបន្លែពិសេសនៅទីរួមស្រុក Sa Pa ដូចជា ស្ពៃ បន្លែស៊ូ ត្រកួន ...
ដោយអាកាសធាតុត្រជាក់ នាពេលល្ងាចនៅទីរួមស្រុក Sa Pa អង្គុយក្បែរឆ្នាំងស៊ុបត្រីស្ទ័រហ្គោន ត្រីសាម៉ុង យើងដាក់បន្ថែមត្រីនិងបន្លែដែល គ្មានអ្វីល្អជាងនោះទេ។ ត្រីនៅទីនេះស្រស់ជាង ព្រោះធ្វើវាភ្លាមៗ បន្ទាប់ពីចាប់ពីក្នុងទឹក ដូច្នេះសាច់ស្រស់និងឆ្ងាញ់។
បន្លែដាក់បញ្ចូលក្នុងឆ្នាំងស៊ុបគឺជាប្រភេទបន្លែពិសេសរបស់តំបន់ភ្នំព្រៃ Sa Pa ដូច្នេះវាប្លែកសម្រាប់ភ្ញៀវទេសចរ។ ពិសាជាមួយស៊ុបត្រីសាម៉ុងឬត្រីស្ទ័រហ្គោនក៏មានគុយទាវផងដែរ ដែលសមស្របនឹងទឹកស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់៕
vtc
មតិពីមិត្តអ្នកអាន