Trending now

កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់

20:59 | 12/04/2022 ហេង វុធ្ធី

ការទូទាត់ឆ្លងដែនតាម QR Code បានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្ពុជា​ និងប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការសម្រួល និងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍ ដែលឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម ។ ដោយសារមើលឃើញពីសារៈសំខាន់នេះ សមាជិកអាស៊ានទាំងអស់ គ្រោងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននៅក្នុងតំបន់ ដែលមានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់​ថែមទៀត។

កងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កងទ័ពការពារព្រំដែនខេត្ត Kien Giang ជូនពរកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី សមាគមខ្មែរ-វៀតណាមនៅកម្ពុជា បោះឆ្នោតជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី
កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់
កម្ពុជា និងសមាជិកអាស៊ាន គ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែមានតម្លៃទាប និងសុវត្ថិភាពខ្ពស់

ប្រទេសមួយចំនួនដែលសមាជិកអាស៊ាន បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាលក្ខណៈទ្វេភាគី ដើម្បីសម្រួលដល់ការផ្ទេរប្រាក់នៅក្នុងវិស័យនានា។ ប្រទេសដែលមានប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីនោះ រួមមាន កម្ពុជានិងម៉ាឡេស៊ី, កម្ពុជានិងថៃ, សិង្ហបុរីនិងថៃ, សិង្ហបុរីនិងម៉ាឡេស៊ី, វៀតណាមនិងថៃ ជាដើម។ បច្ចុប្បន្ន ការទូទាត់ឆ្លងដែនតាមរយៈQR Code កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសទាំងនេះ ក៏ដូចតំបន់អាស៊ានទាំងមូល។ បច្ចុប្បន្នប្រទេសទាំងនេះ គ្រោងពង្រីកប្រព័ន្ធទូទាត់នេះ ឱ្យកាន់តែសុវត្ថិភាពថែមទៀត។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលជាប្រធានប្រធាននៃកិច្ចប្រជុំរវាងទេសាភិបាលធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន បានឡើងលើកថា ប្រទេសសមាជិកអាស៊ាន គ្រោងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាលក្ខណៈពហុភាគី សម្រាប់តំបន់ ដែលអាចទូទាត់ឆ្លងដែនមានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលបានស្រង់ខ្លឹមសារសំខាន់ៗ នាកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្តាលលើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៧ ខែមេសា។

គម្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែនប្រទេសទាំងនោះ គឺស្របទៅនឹងវិស័យឯកជន បានស្នើសុំសមាជិកអាស៊ានឱ្យជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់ ពិសេសលើការទូទាត់ឆ្លងដែន និងពន្លឿនប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធឌីជីថល ដើម្បីលើកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន ឱ្យកាន់តែខ្លាំក្លាជាងមុន។

ជុំវិញគម្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែននេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកអាស៊ាន ឱ្យកាន់តែស្អិតល្មួត ជាពិសេសរួមគ្នាលើកកម្ពស់ការអនុវត្តសកម្មភាពពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងសកលលោក។ ក្នុងនោះរួមមាន ការជំរុញសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ជាមួយដៃគូ និងពន្លឿនការអនុវត្តប្រព័ន្ធទូទាត់ឆ្លងដែនក្នុងតំបន់។

លោកបានបន្តថា​ កម្ពុជាក៏បានយកចិត្តទុកដាក់ក្នុងការការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព ( Sustainable Finance ) ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែមទៀតសម្រាប់ស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព, ការធានាឱ្យបាន​នូវស្ថេរភាពហិរញ្ញវត្ថុក្នុងតំបន់ ​និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុឌីជីផល និងហិរញ្ញវត្ថុប្រកបដោយចីរភាព ផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា ចាន់តូ បានលើកទឹកចិត្តដល់ក្រុមការងារហិរញ្ញវត្ថុអាស៊ានពាក់ព័ន្ធ ឱ្យខិតខំបន្ថែមទៀត ដើម្បីសម្រេចបាននូវផែនការសកម្មភាពរបស់ខ្លួន និងគោលដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុក្នុងតំបន់ នូវ«ចត្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥»៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR