Trending now

ការផ្សព្វផ្សាយ និងអប់រំសិស្សអំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះ

21:03 | 12/04/2022 ឌីណា

យុគសម័យ - គណៈកម្មាធិការគ្រប់គ្រងអគារដាក់​តាំងបង្ហាញអំពីHoang Sa ទើបតែបានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនទីក្រុង Da Nang ដើម្បីរៀបចំការតាំងពិព័រណ៍ “Hoang Sa ជារបស់វៀតណាម” នៅសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងទីក្រុង Da Nang។

វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands) វៀតណាមមានប្រតិកម្មចំពោះសកម្មភាពធ្វើសមយុទ្ធដោយខុសច្បាប់របស់ចិននៅប្រជុំកោះ Hoang Sa (Paracel Islands)
វៀតណាមបញ្ចេញមតិស្តីពីនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរនៅប្រជុំកោះ Hoang Sa - Truong Sa របស់វៀតណាម វៀតណាមបញ្ចេញមតិស្តីពីនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរនៅប្រជុំកោះ Hoang Sa - Truong Sa របស់វៀតណាម
ការផ្សព្វផ្សាយ និងអប់រំសិស្សអំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះ
សិស្សានុសិស្សនៃវិទ្យាល័យ Ong Ich Khiem (ស្រុក Hoa Vang) ទស្សនាការតាំងពិពណ៌។ (រូបថត៖ កាសែត Da Nang)

ការតាំងពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងអប់រំសិស្សានុសិស្សអំពីអធិបតេយ្យភាពរបស់ វៀតណាមចំពោះសមុទ្រ និងកោះ ជាពិសេសប្រជុំកោះ Hoang Sa និង Truong Sa ព្រមទាំងលើកកម្ពស់ការយល់ដឹង និងអប់រំស្មារតីទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពសមុទ្រ និងកោះនៃ​ប្រទេសជាតិ។

ក្នុងខែមេសា កម្មវិធីនេះបានអនុវត្តន៍នៅវិទ្យាល័យ Ong Ich Khiem និងអនុវិទ្យាល័យ Tran Quang Khai ស្រុក Hoa Vang។ សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីសម្របសម្រួល​ជាមួយ​អគារដាក់​តាំង Hoang Sa និងសម្ព័ន្ធយុវជនខេត្ត Da Nang ក្រោមប្រធានបទ “កុមារ Da Nang និងកោះសមុទ្ររមាតុភូមិរបស់ពួកគេ” ឆ្នាំ ២០២២ ហើយបន្តប្រព្រឹត្តទៅក្នុងខែឧសភា ខែកញ្ញា ខែ​តុលា ឆ្នាំ២០២១ ឆ្ .

ក្រៅពី គម្រោងពន្លកឬស្សី "កុមារខេត្ត Khanh Hoa ឆ្ពោះទៅ Truong Sa ជាទីស្រឡាញ់" ត្រូវបានអនុវត្តដោយសម្ព័ន្ធយុវជនខេត្ត សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាល ក្នុងគោលបំណងលើកកំពស់គុណភាពជីវភាពរស់នៅប្រចាំថ្ងៃ ការសិក្សា ការកំសាន្តរបស់កុមារនៅប្រជុំកោះ Truong Sa។ គម្រោងនេះរួមមាន សួនកម្សាន្តចំនួន ៣ សម្រាប់កុមារនៅលើកោះ ដែលមានតម្លៃប៉ាន់ស្មានសរុបជាង ៣៥០ លានដុង ដែល​ជាថវិកា​មកពីការ​កៀរគរ​ពី​សមាជិក​នៃសម្ព័ន្ធកុមារជំទង់ កូន​សិស្ស អាណាព្យាបាល​សិស្ស និង​លោកគ្រូ ​អ្នកគ្រូ​តាម​នៅ​ទូទាំង​ខេត្ត៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម