Trending now

ខេត្ត Khanh Hoa ប្រកាសផែនការមេដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

10:32 | 03/04/2023

នាព្រឹកថ្ងៃទី ២ មេសា ខេត្ត Khanh Hoa បានរៀបចំសន្និសីទប្រកាសផែនការមេ និងការរជំរុញការវិនិយោគរបស់ខេត្តឆ្នាំ ២០២៣។

ទីក្រុង Khanh Hoa៖ កិច្ចសន្ទនាសមុទ្រលើកទី១០​-បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ ទីក្រុង Khanh Hoa៖ កិច្ចសន្ទនាសមុទ្រលើកទី១០​-បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ
ត្រឹមឆ្នាំ ២០៣០ ១០០% កុមារវៀតណាមនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ ត្រឹមឆ្នាំ ២០៣០ ១០០% កុមារវៀតណាមនៅក្នុងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សានៅតាមតំបន់ លំបាក នឹងត្រូវបានចិញ្ចឹមបីបាច់ ថែទាំ និងអប់រំ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ

យោងតាមផែនការមេ គោលដៅអភិវឌ្ឍន៍រួមរបស់ខេត្ត Khanh Hoa ដល់ឆ្នាំ ២០៣០ គឺដើម្បីក្លាយជាទីក្រុងចំណុះមជ្ឈឹម; ជា មជ្ឈមណ្ឌលសេវាកម្ម និងទេសចរណ៍សមុទ្រអន្តរជាតិ; ជាប៉ូលកំណើន ចំណុចកណ្តាលនៃតំបន់ឆ្នេរកណ្តាល តំបន់ Tay Nguyen និងប្រទេសទាំងមូលអំពីសេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្ម - បច្ចេកវិទ្យាខ្ពស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការបណ្តុះបណ្តាលធនធានមនុស្ស និងសេវាកម្មថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Khanh Hoa គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏សំខាន់របស់ប្រទេសជាតិ; ជាទីក្រុងឆ្លាតវៃ ស្និទ្ធស្នាលជាមួយបរិស្ថាន និងខិតខំក្លាយជាទីក្រុងឆ្នេរសមុទ្រឈានមុខគេមួយ ដែលទាក់ទាញភ្ញៀវទេសចរ និងមានបរិយាកាសរស់នៅក្នុងតំបន់អាស៊ី ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។

អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវិភាគអំពីសក្តានុភាព គុណសម្បត្តិ និងចក្ខុវិស័យអភិវឌ្ឍន៍របស់ Khanh Hoa ដោយសង្កត់ធ្ងន់ថា នេះគឺជាកន្លែងដែលមានសក្តានុពល និងឱកាសលេចធ្លោជាច្រើន រួមផ្សំផលប្រយោជន៍ប្រកួតប្រជែងសម្រាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព; ជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងវិស័យសេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្រ។

អំពីទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Khanh Hoa អនុវត្តផែនការមេដែលបានអនុម័តនាពេលឆាប់ៗខាងមុខ; អភិវឌ្ឍប្រព័ន្ធទីក្រុង ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមយ៉ាងរឹងមាំ។ លោកនាយករដ្ឋមន្ត្រីបានស្នើសហគមន៍ធុរកិច្ច និងអ្នកវិនិយោគកសាងយុទ្ធសាស្ត្រធុរកិច្ចយូរអង្វែង និងនិរន្តរភាព អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ; គោរពតាមច្បាប់ លក្ខខណ្ឌស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងបទប្បញ្ញត្តិស្តីពីសន្តិសុខ-ការពារជាតិ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា នាពេលអនាគត វិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើននឹងយកចិត្តទុកដាក់ជ្រើសរើស និងសម្រេចចិត្តវិនិយោគនៅ Khanh Hoa។

ក្នុងសន្និសីទនេះ Khanh Hoa បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់គម្រោងចំនួន ១៦ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៨០,៦ ពាន់ពាន់លានដុង (ជាង ៣,៤ ពាន់លានដុល្លារអាមេរិក)៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ