Trending now

ទីក្រុង Khanh Hoa៖ កិច្ចសន្ទនាសមុទ្រលើកទី១០​-បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ

10:18 | 25/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

វៀតណាម និងបណ្តាប្រទេសឆ្នេរសមុទ្រក្នុងតំបន់ មានឱកាស និងបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ។

ខេត្ត Khanh Hoa ស្វាគមន៍ក្រុមភ្ញៀវទេសចរពីជើងហើរត្រង់ពីកាហ្សាក់ស្ថាន ខេត្ត Khanh Hoa ស្វាគមន៍ក្រុមភ្ញៀវទេសចរពីជើងហើរត្រង់ពីកាហ្សាក់ស្ថាន
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa (វៀតណាម) រៀបចំការប្រកួតបាល់ទះរវាងនិស្សិត វៀតណាម-ឡាវ-កម្ពុជា
ប្រតិភូផ្លាស់ប្តូរមតិនៅសម័យប្រជុំនៃកិច្ចសន្ទនា
ប្រតិភូផ្លាស់ប្តូរមតិនៅសម័យប្រជុំនៃកិច្ចសន្ទនា

ដូច្នេះហើយ ប្រទេសនានាត្រូវការកិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកប្រភពថាមពលថ្មីទាំងនេះប្រកបដោយប្រសិទ្ធភាព។ នេះជាខ្លឹមសារសំខាន់នៃកិច្ចសន្ទនាសមុទ្រលើកទី១០ ដោយបណ្ឌិត្យសភាការទូតរៀបចំឡើងកាលពីថ្ងៃទី ២៣ មីនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។

កិច្ចសន្ទនាសមុទ្រលើកទី ១០ ក្រោមប្រធានបទ "ថាមពលកកើតឡើងវិញនៅនាយសមុទ្រ៖ ឱកាស និងបញ្ហាប្រឈមសម្រាប់ការផ្លាស់ប្តូរបៃតង" បានទាក់ទាញអ្នកចូលរួមជិត ១០០ នាក់ដោយផ្ទាល់ និងជាង ១០០ នាក់តាមអ៊ីនធឺណិត។ ក្នុងនោះមានការចូលរួមពីវាគ្មិនចំនួន ១៦ រូប ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពនៅក្នុងប្រទេស និងតំបន់ដែនដី ចំនួន ១០ រួមទាំងតំណាងទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ លោកបណ្ឌិត Nguyen Hung Son នាយករងនៃបណ្ឌិត្យសភាការទូតបានលើកឡើងថា៖ “គណៈ ប្រតិភូបានពិភាក្សាអំពីតួនាទីនៃច្បាប់អន្តរជាតិក្នុងការធានាសន្តិសុខចាំបាច់នៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បម្រើបណ្តាញអគ្គិសនីកកើតឡើងវិញដែលនឹងត្រូវ សាងសង់នាពេលអនាគត់។ នេះគឺជាវិស័យថ្មីមួយ បច្ចេកវិទ្យាផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះចាំបាច់ត្រូវមានការសន្ទនា និងការយល់ដឹងគ្នាទៅវិញទៅមក។ ប្រទេសដើរមុនៗ ធ្លាប់មានបទពិសោធហើយ ត្រូវចែករំលែកជាមួយប្រទេសដើរខាងក្រោយ។ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ខ្លាំងណាស់ ក្នុងស្មារតីនៃផលប្រយោជន៍រួមរបស់សហគមន៍ ការទាញយកបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើមនុស្សជាតិ”។

កិច្ចសន្ទនាសមុទ្រលើកទី១០ គឺជាឱកាសសម្រាប់អ្នកជំនាញចែករំលែក និងយល់កាន់តែច្បាស់អំពីកាលានុវត្តភាព និងបញ្ហាប្រឈមដែលអាចកើតមានឡើងក្នុងដំណើរការដាក់ពង្រាយ និងសម្រេចបាននូវសក្តានុពលថាមពលកកើតឡើងវិញនៅនាយសមុទ្ររបស់វៀតណាម និងប្រទេសនានាក្នុងតំបន់។ តាមនោះ កំណត់ ហានិភ័យដែលមិនចាំបាច់នៃបណ្តាប្រទេសក្នុងតំបន់ នៅពេលធ្វើអាជីវកម្មថាមពលកកើតឡើងវិញនៅឆ្នេរសមុទ្រ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបញ្ជូនថាមពលនៅក្រោមមហាសមុទ្រ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស