Trending now

ខេត្ត Lao Cai ដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ

16:32 | 09/04/2022 ឌីណា

យុគសម័យ - នៅឆ្នាំ ២០២២ Sa Pa នឹងមានផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដូចជា "ផ្សារ​ស្នេហាគួបផ្សំនឹងពិធីបុណ្យខែន​របស់ជនជាតិ Mong " "សួន​ផ្កា​ក្នុង​ ៤ រដូវ​នៅ​ Sa Pa”រមណីយដ្ឋានសាប៉ាអេកូ" "កម្មវិធីជិះ​ខ្សែកាបយោលឆ្លង​ទឹក​ធ្លាក់ -canyoing, "ការប្រកួត​ឡើង​ភ្នំ​អន្តរជាតិ Viet Nam Mountain Marathone (VMM)"។

គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់ គោលដៅទេសចរណ៍ផ្សេងៗ ដែលទាក់ទាញភ្ញៀវទេសចរនាពេលដើមឆ្នាំនៅខេត្ត ប៊ិញធន់
គោលដៅទេសចរអស្ចារ្យចំនួន ៧ នៅប្រទេសវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស គោលដៅទេសចរអស្ចារ្យចំនួន ៧ នៅប្រទេសវៀតណាមដែលទាក់ទាញភ្ញៀវទេសចរបរទេស
ខេត្ត Lao Cai ដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ខេត្ត Lao Cai ដាក់ឲ្យដំណើរការផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅខែមេសា និងឧសភា ឆ្នាំ ២០២២ ខេត្តបានចាប់ផ្តើមកម្មវិធីមួយដែលមានប្រធានបទ "ទេសចរណ៍ប្រកបដោយសុវត្ថិភាព - បទពិសោធន៍ពេញលេញ" នៅក្នុងតំបន់ជាមួយនឹងការលើកទឹកចិត្តដូចជាការដឹងគុណចំពោះការបញ្ចុះតម្លៃលើសំបុត្រឡានខ្សែកាប Fansipan និងនៅតាមគោលដៅទេសចរណ៍ គ្រឹះស្ថានស្នាក់នៅទេសចរណ៍ បញ្ចុះតម្លៃសេវាកម្មធ្វើដំណើរ...

នៅឆ្នាំ២០២២ ខេត្ត Lao Cai នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការក្នុងស្រុក ដូចជាកម្មវិធីសហប្រតិបត្តិការរវាងខេត្តភាគពាយ័ព្យទាំង ៨ ពង្រីកជាមួយទីក្រុង Ho Chi Minh អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការបង្កើតរបៀងទេសចរណ៍ដ៏សុវត្ថិភាពរវាងទីក្រុង Ha Noi និងតំបន់នានា; កម្មវិធីសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងខេត្ត Lao Cai និងបណ្តា​តំបន់​នៃបរទេសដូចជាតំបន់ Nouvelle Aquitaine (ប្រទេសបារាំង) ខេត្ត Yunnan (ប្រទេសចិន) គ្រោង GREAT Project (រដ្ឋាភិបាលអូស្ត្រាលី)។

ប្រធានស្ថានីយ៍ដឹកជញ្ជូនផ្លូវដែកខេត្ត Lao Cai លោក Do Thi Gam បាននិយាយថា យោងតាមផែនការ ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែក Ha Noi នឹងដាក់ឲ្យដំណើរការឡើងវិញនូវរថភ្លើងដឹកអ្នកដំណើរ SP3 និង SP4 នៅលើផ្លូវ Ha Noi - Lao Cai ក្នុងទិវានៃថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និង ថ្ងៃទី ១ ខែឧសភា ដើម្បីបម្រើភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់បណ្តាខេត្តនៅភាគពាយ័ព្យ។

ខេត្ត Lao Cai មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៤ លាននាក់ក្នុងឆ្នាំ ២០២២ និងប្រហែល ១២ លាននាក់ក្នុងឆ្នាំ ២០៣០; ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​ធំ​បំផុត​ក្នុង​ប្រទេស​វៀតណាម។/.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម