យុគសម័យ - ខេត្ត Lao Cai ទើបតែទទួលបានសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន៖ ឧបករណ៍ធ្វើតេស្ត ម៉ាស់និងម៉ាស៊ីនជំនួយដកដង្ហើមពីក្រុមហ៊ុន Sunwah ហុងកុងគ្រុប(ចិន) និងខេត្ត Yunnan ប្រទេសចិន តាមច្រកទ្វារអន្តរជាតិដីគោក Kim Thanh ២ ។
![]() |
![]() |
![]() |
សម្ភារៈបរិក្ខារពេទ្យរាប់ពាន់បានជួយឧបត្ថម្ភដល់ទីក្រុង Lao Cai និងខេត្តនិងទីក្រុងជាច្រើនរបស់វៀតណាម ដើម្បីគាំទ្រដល់ការការពារនិងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ |
សម្ភារៈបរិក្ខារវេជ្ជសាស្រ្តដែលជួយឧបត្ថម្ភ រួមមាន៖ ឧបករណ៍ធ្វើតេស្តរហ័សតាមច្រមុះចំនួន ១៥ ពាន់ឈុត ឧបករណ៍ធ្វើតេស្តរហ័សតាមបំពង់ក ចំនួន ១៥.០០០ ឈុត; ម៉ាស់ពេទ្យចំនួន ៤០០,០០០; សម្លៀកបំពាក់ការពារពចំនួន ១២០០ ឈុតដែលឧបត្ថម្ភដោយក្រុមហ៊ុន Sunwah ហុងកុងគ្រុប(ចិន) ម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ១៦០ គ្រឿង (ប្រភេទ ៥ គីឡូក្រាម) សម្រាប់ការបង្ការនិងគ្រប់គ្រងការរាតត្បាតនៅក្នុងតំបន់មួយចំនួននៃប្រទេសវៀតណាមរួមមាន៖ ខេត្ត Lao Cai Ha Giang Lai Chau Dien Bien Yen Bai Ha Noi Hai Phong Quang Ninh (តាមការគ្រោងទុកខេត្តនិមួយៗនឹងទទួលម៉ាស៊ីន ២០ គ្រឿង) ដែលជួយឧបត្ថម្ភដោយខេត្ត Yunnan នៃ ប្រទេសចិន
![]() |
សម្ភារៈបរិក្ខារវេជ្ជសាស្រ្តបានប្រគល់និងរក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត។ |
សម្ភារៈបរិក្ខាវេជ្ជសាស្រ្យខាងលើនេះត្រូវគណៈរដ្ឋបាលតំបន់សេដ្ឋកិច្ចខេត្ត នាយកដ្ឋានគយខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីបំពេញបែបបទឆ្លងដែនសម្រាប់ទំនិញដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិដីគោក Kim Thanh ២ និងបានប្រគល់និងរក្សាទុកជាបណ្តោះអាសន្ននៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (មន្ទីរសុខាភិបាល) មុនពេលដែលនឹងបញ្ជូនបន្តទៅតំបន់ផ្សេងៗ ទៀត តាមការគ្រោងទុក៕
Bao Lao Cai
មតិពីមិត្តអ្នកអាន