Trending now

ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ

14:17 | 08/12/2022 ឌីណា

ហ្វើ​ពណ៌​ផ្កាឈូក ព្រោះ​ហ្វើ​នេះ​ធ្វើ​ពី​អង្ករ​ផ្កាឈូក​។ នេះជាអង្ករពិសេសរបស់ប្រជាជនក្នុងតំបន់នេះ និងអាចដាំដុះក្នុងរដូវមួយប៉ុណ្ណោះលើ​តំបន់​ខ្ពស់ដែល​មាន​អាកាសធាតុ​ត្រជាក់ អាស្រ័យហេតុនេះ ពេលវេលាដាំដុះក៏វែងជាងពូជស្រូវដទៃទៀត។ ប៉ុន្តែមានតែស្រូវពណ៌ផ្កាឈូកដាំក្នុងតំបន់នេះ ដែលធ្វើឲ្យហ្វើពណ៌ផ្កាឈូកមានភាពទាក់ទាញដល់មនុស្សជាច្រើន។

ភាពស្រស់ស្អាតនៃវាលស្រែជម្រាលភ្នំនៅ Sapa, Lao Cai ភាពស្រស់ស្អាតនៃវាលស្រែជម្រាលភ្នំនៅ Sapa, Lao Cai
រដូវ​ផ្លែ​សារី​នៅ Lao Cai រដូវ​ផ្លែ​សារី​នៅ Lao Cai

នៅពេលមកដល់ស្រុក បាក់ហា (ខេត្ត ឡាវកាយ) ម្តងៗ ដូចជាទម្លាប់មិនអាចរំលងចោលបានចំពោះមនុស្សម្នាជាច្រើននាក់ នោះគឺតូ្រវតែភ្លក់រសជាតិហ្វើពណ៌ផ្កាឈូកមួយចានគោមអោយទាល់តែបាន។

យោងតាមលោកសី្រ តឹ្រន ធីវិញ អ្នកប្រកបមុខរបរចាក់ហ្វើនិងលក់ហ្វើជិត ៣០ ឆ្នាំនៅក្រុមលំនៅឋាន ណឹមតែ ទីកណ្ដាលនៃទីរួមស្រុក បាក់ហា លក្ខណៈពិសេសបំផុតរបស់ហ្វើពណ៌ផ្កាឈូកគឺសរសៃហ្វើ។

ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ
ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូកទាំងឡាយ ទន់ម៉ដ្ដគឺជាភាពហ្មត់ចត់ផ្ចិតផ្ចង់ទាំងអស់មួយរបស់ចុងភៅមានទឹកដៃ។ រដូវក្តៅ រដូវត្រជាក់មានវិធីចាក់ហ្វើខុសៗ គ្នា។ នៅរដូវក្តៅ ប្រសិនបើចាក់ល្មួតពេកគឺសរសៃហ្វើនឹងត្រូវហៀរទឹក។ រដូវត្រជាក់គឺចាក់ល្មួតតាមចំណង់ចំណូលចិត្ត

មិនដូចសរសៃហ្វើពណ៌សធ្លាប់តែឃើញឯតំបន់ទំនាបនោះទេ ហ្វើពណ៌ផ្កាឈូកមានពណ៌ផ្កាឈូកតូ្រវបានធ្វើពីអង្ករសមូ្របនឿងពណ៌ផ្កាឈូក ជាអង្ករពិសេសប្រចាំតំបន់មួយប្រភេទមានតែនៅដែនដីនេះទើបមាន។

ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ

ហ្វើពណ៌ផ្កាឈូកត្រូវបានធ្វើពីអង្ករសម្រូបនឿងពណ៌ផ្កឈូក អង្ករពិសសប្រចាំតំបន់មួយប្រភទមានតែនៅដែនដី "ខ្ពង់រាប ស" នៃស្រុក បាក់ហា

ដើម្បីផលិតចេញសរសៃហ្វើពណ៌ផ្កាឈូក ចុងភៅត្រូវត្រាំអង្ករពី ៥ ដល់ ១០ ម៉ោងអាស័្រយទៅតាមរដូវនីមួយៗ បន្ទាប់ពីនោះកិនអោយម៉ដ្ឋ ចម្រោះទៅជាទឹក ហើយចាក់លើចង្ក្រានភ្លើង។ ពេលចាក់ ចុងភៅក៏មានរូបមន្តពិសេសរៀងៗ ខ្លួនដើម្បីសរសៃហ្វើល្មួត មិនហៀរទឹក។

ហ្វើពណ៌ផ្កាឈូក - ម្ហូបអាហារពិសេសនៃខេត្ត ឡាវកាយ

មនុស្សជាច្រើនបានប្រដូចហ្វើពណ៌ផ្កាឈូករបស់ស្រុក បាក់ហា ប្រៀបដូចជាស្នាមគំនូសគូរវាសដ៏ល្អឯកលើផែនទីភោជនាហារបណ្តាខេត្តតំបន់ទំនាបកណ្តាលតំបន់ភ្នំនៃភូមិភាគខាងជើង

ហ្វើពណ៌ផ្កាឈូកស្រុក បាក់ហា មានច្រើនប្រភេទ ប៉ុន្តែពេញនិយមជាងគេបំផុតគឺហ្វើជូរ (ហ្វើក្រឡុក)។ ហ្វើជូរមួយចានច្រើនតែមានសរសៃហ្វើ សាច់ជូ្រកសាស៊ីវ បន្លែស្រស់ ជ្រក់ស្ពៃ ម៉ែវ ហាន់តូចៗ សណ្ដែកដីបុកអោយល្អិត ទឹកជូរបន្តិច បន្ទាប់មកលាយអោយស្មើរួមជាមួយប្រភេទគឿ្រងទេសពិសេសតូ្រវបានធ្វើ ពីសណ្តែកសៀង គ្រាប់ Michelia tonkinensis ក្រវាញ ខ្ញី ម្ទេសឆា ទឹកម្ទេស។ល។

បង ហ្វាង វ៉ាន់ទុង ភ្ញៀវទេសចរម្នាក់មកពីខេត្ត ហាយយឿង បានអោយដឹងថា៖ "ខេត្ត ឡាវកាយ មានហាងហ្វើច្រើន ប៉ុន្តែដើម្បីបានទទួលទានមានរសជាតិហ្វើពណ៌ផ្កាឈូកពិតៗ គឺតូ្រវឡើងទៅកាន់ស្រុក បាក់ហា ទើបអស់ចិត្ត"...៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ