នាថ្ងៃទី១៤ ខែកញ្ញា លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lu Xinshe លេខាគណៈកម្មាធិការបក្ស នៃតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី ប្រទេសចិន។
![]() |
![]() |
![]() |
លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Lu Xinshe (រូបថត៖ baoquocte) |
លោក Bui Thanh Son បញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ហើយថ្លែងអំណរគុណចំពោះខេត្តក្វាងស៊ី ដែលបានសម្រេចចិត្តផ្ដល់វ៉ាក់សាំង Sinopharm ៨០០,០០០ ដូស និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជូនវៀតណាម។
ចំពោះកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ លោក Bui Thanh Son ស្នើឲ្យភាគីទាំងពីររក្សាការផ្លាស់ប្ដូរ និងជំនួបនៅគ្រប់លំដាប់ថ្នាក់ បង្កើនការចែករំលែកព័ត៌មាន គោលនយោបាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សហការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែន រក្សាកំណើនសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ជាពិសេសគឺផលតផលកសិកម្មនិងជលផល ចូលទៅប្រទេសចិនមិនឲ្យអាក់ខានពាណិជ្ជកម្ម សហការគ្រប់គ្រងព្រំដែន។
លោក Lu Xinshe បញ្ជាក់ថា ខេត្តក្វាងស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរចិន-វៀតណាម ក៏ដូចជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្តក្វាងស៊ី ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាម នៅពេលកន្លងមក ហើយឲ្យដឹងថា ខេត្តក្វាងស៊ី នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមចូលទៅខេត្តក្វាងស៊ី ខេត្តនានារបស់ចិន និងតំបន់អាស៊ីកណ្តាល។ លោកសង្កត់ធ្ងន់ថានៅពេលខាងមុខ ខេត្តក្វាងស៊ី នឹងអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ រដ្ឋទាំងពីរ បង្កើនជំនួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងជាមួយមូលដ្ឋាននានារបស់វៀតណាម ជាពិសេសខេត្តជាប់ព្រំដែន ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម៕
មតិពីមិត្តអ្នកអាន