Trending now

ខេត្តក្វាងស៊ី (ប្រទេសចិន) ផ្តល់សម្ភារៈបរិក្ខារពេទ្យជូនវៀតណាម ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

09:09 | 13/09/2021

នាថ្ងៃទី ១១ ខែកញ្ញា នៅខេត្តក្វាងស៊ី (ប្រទេសចិន) បានប្រព្រឹត្តទៅពិធីប្រគល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារពេទ្យពីរដ្ឋាភិបាលនៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ជូនមូលដ្ឋាននានារបស់វៀតណាម ដើម្បី បង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ជំនួសមុខមូលដ្ឋាននានារបស់ វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក Pham Sao Mai បានទទួលទំនិញជំនួយ។

ប្រទេសចិន ប្រគល់វ៉ាក់សាំងចំនួន ២០០,០០០ ដូស ជូនក្រសួងការពារប្រទេសវៀតណាម ប្រទេសចិន ប្រគល់វ៉ាក់សាំងចំនួន ២០០,០០០ ដូស ជូនក្រសួងការពារប្រទេសវៀតណាម
វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19 វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19

ថ្លែងក្នុងពិធីប្រគល់ តំណាងខេត្តក្វាងស៊ីបានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាជនខេត្តក្វាងស៊ី ពិតជាយកចិត្តទុកដាក់ដល់ស្ថានភាពជំងឺរាតត្បាតនៅវៀតណាម ហើយចាត់ទុកថា ការលំបាកទាំងឡាយដែលតំបន់ព្រំដែនវៀតណាមជួបប្រទះក៏ជាការលំបាករបស់ខ្លួនផ្ទាល់ដែរ។

ខេត្តក្វាងស៊ី (ប្រទេសចិន) ផ្តល់សម្ភារៈបរិក្ខារពេទ្យជូនវៀតណាម ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក Pham Sao Mai ទទួលជានិមិត្តរូបនៃសម្ភារៈបរិក្ខារពេទ្យពីខេត្តក្វាងស៊ី (រូបថត៖ vnanet.vn)

ខេត្តក្វាងស៊ីមានគោលបំណងចង់គាំទ្រមូលដ្ឋាននានារបស់វៀតណាមតាមការដែលអាចធ្វើទៅបាន ដើម្បីគ្រប់គ្រងឲ្យបានលើជំងឺរាតត្បាតនាពេលឆាប់ៗ។ ក្នុងស្មារតីនោះ ខេត្តក្វាងស៊ីបានសម្រេចចិត្តផ្តល់ជូនមូលដ្ឋាននានារបស់វៀតណាម នូវសម្ភារៈបរិក្ខារពេទ្យដោយមានតម្លៃសរុប ៦២.៥៥ លានយ័ន (ប្រហែល ៩.៧ លានដុល្លារអាមេរិក) រួមមានវ៉ាក់សាំង Vero Cell ចំនួន ៨០០,០០០ ដូស របស់ Sinopharm ឧបករណ៍ជំនួយដង្ហើម ECMO ១ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត។ នេះគឺជាជំនួយការបរទេសធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខេត្តក្វាងស៊ី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា