Trending now

ប្រទេសចិន ប្រគល់វ៉ាក់សាំងចំនួន ២០០,០០០ ដូស ជូនក្រសួងការពារប្រទេសវៀតណាម

20:24 | 24/08/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៣ សីហា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាសមាជិកនៃក្រុមការងារស្ដីពីការទូតវ៉ាក់សាំង របស់រដ្ឋាភិបាល និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វ៉ាកសាំង Vero Cell របស់ក្រុមហ៊ុន Sinopharm ចំនួន ២០០,០០០ ដូស និងម្ជុលចាក់ថ្នាំចំនួន ២០១,៦០០ របស់ក្រសួងការពារជាតិចិនជូនដល់ក្រសួងការពារប្រទេសវៀតណាម។

វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស វៀតណាមទទួលបន្ថែមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជិត ៥០០.០០០ ដូស
ប្រទេសរុស្ស៊ីប្រគល់វ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 ចំនួន ១០០០ ដូស ជូនវៀតណាម ប្រទេសរុស្ស៊ីប្រគល់វ៉ាក់សាំង Sputnik V ការពារជំងឺ Covid-19 ចំនួន ១០០០ ដូស ជូនវៀតណាម
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien  និងលោក Xiong Bo និងប្រតិភូនៃភាគីទាំងពីរថតរូបជាមួយគ្នា
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Xiong Bo និងប្រតិភូនៃភាគីទាំងពីរថតរូបជាមួយគ្នា

ថ្លែងក្នុងពិធី លោក Xiong Bo បានឲ្យដឹងថា ដើម្បីចែករំលែក និងជួយគាំទ្រកងទ័ព និងប្រជាជនវៀតណាមឱ្យទទួលជោគជ័យក្នុងការទប់ទល់នឹងជំងឺ Covid-19 ក្រសួងការពារជាតិចិនសម្រេចចិត្តផ្ដល់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនជូនក្រសួងការពារប្រទេសវៀតណាម។ លោកសង្កត់ធ្ងន់ថា នេះជាមនោសញ្ចេតនារបស់កងទ័ពចិននិយាយដោយឡែក និងរដ្ឋាភិបាលចិននិយាយរួម ជូនដល់កងទ័ព និងប្រជាជនវៀតណាម។

តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះជំនួយនេះ ហើយបញ្ជាក់ថា នេះជាជំនួយដ៏មានអត្ថន័យ និងទាន់វេលាដែលកងទ័ពរំដោះប្រជាជនចិនជូនដល់កងទ័ពប្រជាជន​វៀតណាមក្នុងបរិបទនៃជំងឺ Covid-19 មានភាពស្មុគស្មាញនៅវៀតណាម។

លោក Xiong Bo បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺជាវិស័យមួយក្នុងចំណោមវិស័យសហប្រតិបត្តិការសំខាន់រវាងប្រទេសទាំងពីរវៀតណាម-ចិន និយាយរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។ នៅពេលខាងមុខនេះ រដ្ឋាភិបាលចិននឹងបន្តប្រគល់វ៉ាក់សាំងម្ដងទៀតដោយមានចំនួនច្រើនជាងជូនរដ្ឋាភិបាលវៀតណាម ព្រមទាំងជួយគាំទ្រសហគ្រាសនៃប្រទសទាំងពីរសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារជំងឺ Covid-19៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦