Trending now

ការដង្ហែរភ្លើងគប់ស៊ីហ្គេមលើកទី៣១ នឹងឆ្លងកាត់ខេត្តនិងក្រុងចំនួន១២

11:30 | 02/03/2022 ឌីណា

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ សន្និសីទសារព័ត៌មានអន្តរជាតិលើកដំបូងនៃស៊ីហ្គេមលើកទី ៣១ បានប្រព្រឹត្តទៅនៅទីស្នាក់ការក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម (ទីក្រុងហាណូយ)។

កម្ពុជា នឹងពង្រឹងយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣ កម្ពុជា នឹងពង្រឹងយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣
ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២

នៅក្នុងសន្និសីទនេះ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍របស់អនុគណៈកម្មាធិការព័ត៌មាននិងទូរគមនាគមន៍ស្តីពីការងារសារព័ត៌មាននិងទូរគមនាគមន៍ក្នុងព្រឹត្តិការណ៍ រួមទាំងបទចម្រៀងផ្លូវការ មជ្ឈមណ្ឌលសារព័ត៌មាន (MPC) និងប្រតិបត្តិការសារព័ត៌មាននៅទីកន្លែងប្រកួត ក៏ដូចជាការបង្ហាញគេហទំព័រផ្លូវការ, fanpage នៃព្រឹត្តិការណ៍ និងសេវាកម្មសម្រាប់សារព័ត៌មាន។

ការដង្ហែរភ្លើងគប់ស៊ីហ្គេមលើកទី៣១ នឹងឆ្លងកាត់ខេត្តនិងក្រុងចំនួន១២
ប្រតិភូទាំងឡាយចូលរួមសន្និសីទសារព័ត៌មានអន្តរជាតិស៊ីហ្គេមលើកទី៣១

ក្នុងរយៈពេល ៣១ ថ្ងៃមុនពេលប្រព្រឹត្តទៅស៊ីហ្គេមលើកទី៣១ គណៈកម្មការរៀបចំនឹងដង្ហែរភ្លើងគប់។ ភ្លើងគប់នឹងឆ្លងកាត់ខេត្ត និងក្រុងចំនួន ១២ ចាប់ពីខេត្ត Phu Tho ដល់ទីក្រុងហាណូយ ដែលជាកន្លែងប្រព្រឹត្តទៅការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១។ ផែនការរៀបចំស៊ីហ្គេមត្រូវបានកសាងជាមួយសេនារីយ៉ូដូចជា៖ គ្មានទស្សនិកជន, មានទស្សនិកជនប៉ុន្តែដាក់កំហិតពី ៣០% ទៅ ៥០%។ ចំពោះព្រឹត្តិការណ៍ពិសេសអាចមានទស្សនិកជនគ្រប់គ្រាន់។ គណៈកម្មការរៀបចំនឹងមានកម្មវិធីគ្រប់គ្រងទស្សនិកជនទៅកាន់កីឡាដ្ឋាន ព្រមទាំងលើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ៕

ឌីណា

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង