Trending now

ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២

12:50 | 20/10/2021

ការិយាល័យសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ដែលមានស្នាក់ការនៅទីក្រុងបាងកក ប្រទេសថៃបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រេចពន្យារពេលស៊ីហ្គេមលើកទី ៣១ ទៅឆ្នាំ ២០២២ បណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រេចពន្យារពេលស៊ីហ្គេមលើកទី ៣១ ទៅឆ្នាំ ២០២២
បើកដំណើរការកម្មវិធីរាប់ថយក្រោយ ៣៦៥ ថ្ងៃរហូតដល់ព្រឹត្កិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ បើកដំណើរការកម្មវិធីរាប់ថយក្រោយ ៣៦៥ ថ្ងៃរហូតដល់ព្រឹត្កិការណ៍កីឡាស៊ីហ្គេមលើកទី ៣១

អញ្ជើញចូលរួមកិច្ចប្រជុំមានលោក Tran Duc Phan អនុប្រធានអគ្គនាយកទទួលបន្ទុកអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា វៀតណាម និងលោក Tran Van Manh អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិក វៀតណាម។

ស៊ីហ្គេមលើកទី ៣១ គ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២
វៀតណាមគ្រោងនឹងរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣១ នៅខែឧសភា ឆ្នាំ២០២២ (រូបថត៖ VFF)

ទាក់ទងនឹងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមលើកទី ៣១) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ លោក Tran Duc Phan តំណាងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀត ណាមបានអនុញ្ញាតឱ្យពន្យារពេលការប្រកួតស៊ីហ្គេមលើកទី ៣១ ដល់ត្រីមាសទី ២ ឆ្នាំ ២០២២ (គ្រោងនឹងនៅខែឧសភា) ។ វៀតណាមនឹងជូនដំណឹងដល់ការិយាល័យ SEAGF និងគណៈកម្មាធិការជាតិអូឡាំពិកឱ្យបានឆាប់បំផុតបន្ទាប់ពីមានការសម្រេច​ជាផ្លូវការ។

នៅចុងបញ្ចប់ ប្រតិភូទាំងអស់បានឯកភាពគ្នាអំពីកាលបរិច្ឆេទសម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេស​វៀតណាម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍