Trending now

បើកដំណើរការកម្មវិធីរាប់ថយក្រោយ ៣៦៥ ថ្ងៃរហូតដល់ព្រឹត្កិការណ៍កីឡាស៊ីហ្គេមលើកទី ៣១

20:33 | 22/11/2020

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីរៀបចំកម្មវិធី “ចាប់ផ្តើមរួមដំណើរជាមួយព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ៣១” ។

រូបថតឧទាហរណ៍ (ប្រភព៖គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម)

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម និងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖

«ការរៀបចំប្រកបដោយជោគជ័យនៃកម្មវិធីថ្ងៃនេះនឹងមានអត្ថន័យបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការជំនះពុះពាលលើរាល់ការលំបាកនិងបញ្ហាប្រឈមនានា ជាពិសេសគឺការរីករាលដាល នៃជំងឺ Covid-19 ដើម្បីអនុវត្តឲ្យបានល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ផង ដែរ»។

គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២១ ដល់ដើមខែធ្នូឆ្នាំ ២០២១ នៅទីក្រុងហាណូយ ក៏ដូចជានៅតាមខេត្តនិងក្រុងនានាចំនួន ១០ទៀតផង ។ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖

«ក្រោយអស់រយៈពេល ១៨ ឆ្នាំកន្លងមក ទីក្រុងហាណូយត្រូវបានរដ្ឋាភិបាលផ្តល់កិត្តិយសជាលើកទី ២ ធ្វើជាទីក្រុងម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សែនសំខាន់នេះ ។ ឆ្នាំ ២០២០ ក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់រដ្ឋធានីហាណូយដើម្បីរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅឆ្នាំ ២០២១។ យើងខ្ញុំ ប្តេជ្ញាចិត្តបំពេញឲ្យបានល្អនូវតួនាទីនិងបេសកកម្មរបស់រដ្ឋធានី ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាដ៏សែនសំខាន់នេះក្នុងតំបន់ប្រកបដោយជោគជ័យ និងសត្តិសម នឹងឋានៈទីក្រុងមួយដើម្បីសន្តិភាព និងអរិយធម៌ផងដែរ»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ