Trending now

COPI ត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់សិស្សានុសិស្សក្នុងខេត្ត Phu Tho

08:16 | 23/06/2022 ឌីណា

យុគសម័យ - Children Of Peace International (COPI)/សហរដ្ឋអាមេរិក អនុវត្តកម្មវិធីត្រួតពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់សិស្សនៅខេត្ត Phu Tho ។

COPI ជួយឧបត្ថម្ភកុមារ Phu Tho ដែលមានជំងឺកូវីដ-១៩ COPI ជួយឧបត្ថម្ភកុមារ Phu Tho ដែលមានជំងឺកូវីដ-១៩
GNI គាំទ្រជែលលាងដៃកំចាត់មេរោគចំនួន ១២៨.៤០០ ដបសម្រាប់ខេត្ត Phu Tho GNI គាំទ្រជែលលាងដៃកំចាត់មេរោគចំនួន ១២៨.៤០០ ដបសម្រាប់ខេត្ត Phu Tho
COPI ត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់សិស្សានុសិស្សក្នុងខេត្ត Phu Tho
COPI ត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់សិស្សានុសិស្សក្នុងខេត្ត Phu Tho

បន្ទាប់ពីការផ្អាករយៈពេល ពីរឆ្នាំ ៦ ខែដោយសារការរីករាលដាលនៃ Covid-19 កាលពីថ្ងៃទី ១៩ និង ២០ ខែមិថុនា អង្គការ Children Of Peace International (COPI)/សហរដ្ឋអាមេរិក បានសម្របសម្រួលជាមួយមន្ទីរ​កិច្ចការបរទេស និងការិយាល័យសម្ព័ន្ធអង្គការមិត្តភាពខេត្ត Phu Tho អនុវត្តកម្មវិធីត្រួតពិនិត្យ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់សិស្សានុសិស្ស និងគ្រូបង្រៀននៅសាលាបឋមសិក្សា Ha Giap ស្រុក Phu Ninh និងមជ្ឈមណ្ឌលគាំពារកុមារកំព្រា និងកុមារពិការនៅទីក្រុង viet Tri ។

កម្មវិធីពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ គឺជាសកម្មភាពដែល​បាន​រៀបចំតាមកាលកំណត់ និងត្រូវ​បាន​​រៀបចំពិតជាហ្មត់ចត់ដោយ​ក្រុម​ស្ម័គ្រចិត្ត ដើម្បីជួយសិស្សានុសិស្សលើកកម្ពស់ការយល់ដឹងអំពីអនាម័យផ្ទាល់ខ្លួន និងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ Covid-19 និងការរកឃើញ ការបង្ការ និងការព្យាបាលទាន់ពេលវេលានៃជំងឺខាងក្នុង ធ្មេញ និងអញ្ចាញធ្មេញ ធានាសុខភាពសិស្សបឋមសិក្សា កុមារកំព្រា និងសិស្សពិការ។

អង្គការ COPI គឺជាអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក ដែលប្រតិបត្តិការលើវិស័យពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ដើម្បីជួយកុមារដែលជួបការលំបាក។ ចាប់ពីឆ្នាំ ១៩៩៤ រហូតមកដល់បច្ចុប្បន្ន COPI តែងតែផ្តល់ថវិកាដល់មជ្ឈមណ្ឌលគាំពាកុមារកំព្រានិងពិការនៃទីក្រុង Viet Tri និងអនុវត្តជាទៀងទាត់នូវកម្មវិធីពិនិត្យ និងចែកចាយថ្នាំសង្ដូវដោយឥតគិតថ្លៃដល់សិស្សសាលាបឋមសិក្សា ក្នុង​ស្រុក Tam Nong ស្រុក Doan Hung ស្រុក Thanh Son....ក្នុងខែមីនា និងសីហា ជារៀងរាល់ឆ្នាំ អង្គការCOPI ត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់សិស្សានុសិស្សក្នុងខេត្ត Phu Tho ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា