Trending now

កម្ពុជា នឹងពង្រឹងយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣

10:45 | 28/02/2022 ហេង វុធ្ធី

សម្ដេច ហ៊ុន សែន បានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត» បន្ថែមលើប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» ក្នុងការអបអរទិវាទីក្រុងស្អាត។ លោកនាយករដ្ឋមន្រ្តី ក៏ឱ្យស្ថាប័នពាក់ព័ន្ធ ខិតខំធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានភាពបៃតង និងស្រស់ស្អាត ដើម្បីស្វាគមន៍ទេសចរក្នុងព្រឹតិការណ៍ ស៊ីហ្គេម២០២៣។

ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ
ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មរបស់ឡាវនិងកម្ពុជា ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មរបស់ឡាវនិងកម្ពុជា
កម្ពុជា នឹងពង្រឹងយុទ្ធនាការ «កម្ពុជាស្អាត» ត្រៀមស្វាគមន៍ទេសចរក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម២០២៣
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ទិវាទីក្រុងស្អាត លើកទី១០ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមដោយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខិតជិតមកដល់ដែរនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យអ្នកពាក់ព័ន្ធ ដាក់ចេញយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជាស្អាត» ឱ្យបានកាន់តែសកម្ម ដើម្បីទទួលភ្ញៀវទេសចរ ក្នុងព្រឹត្រិការណ៍កីឡាស៊ីហ្គេម។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជន ចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ ដោយអនុវត្តតាមផែនការរបស់រដ្ឋាភិបាល។ ការជំរុញវិស័យទេសចរណ៍នេះគឺដើម្បីស្ដារសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ សម្ដេចថ្លែងបែបនេះក្នុងសារលិខិតអបអរទិវាទីក្រុងស្អាតលើទី១០ ។

ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានចេញសារលិខិត ចំនួន៣ទំព័រ ដើម្បីអបអរទិវាទីក្រុងស្អាត។ ក្នុងសាលិខិតនោះ សម្ដេចឱ្យ អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជន បន្តរួមគ្នា អនុវត្តផែនការ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងធ្វើឱ្យកម្ពុជាក្លាយ ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព។ ការជំរុញវិស័យទេសចរណ៍នេះ ក្នុងគោលបំណងស្ដារសេដ្ឋជាតិ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យ ប្រជាជន និងភ្ញៀវទេសចរ រៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ដោយបន្តអនុវត្តិធានសុវត្ថិភាព រក្សាអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី