Trending now

ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ

12:48 | 26/02/2022 ហេង វុធ្ធី

ក្រសួងទេសចរណ៍ កំពុងសិក្សាគម្រោងសាងសង់ សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ ដើម្បីរម្លឹកដល់ការអនុគ្រោះឱ្យនាវា Westerdam ចូលផែកម្ពុជាក្នុងបរិបទកូវីដ-១៩។

ពិធីបើកថ្នាក់រៀនភាសារខ្មែរសំរាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុ ពិធីបើកថ្នាក់រៀនភាសារខ្មែរសំរាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុ
សេចក្តីស្រឡាញ់របស់មនុស្សនិងមនុស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ - ប្រទេសកម្ពុជា សេចក្តីស្រឡាញ់របស់មនុស្សនិងមនុស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ - ប្រទេសកម្ពុជា
ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ
ក្រសួងទេសចរណ៍កំពុងសិក្សាបង្កើត សួនទេសចរណ៍តេជោ Westerdam នៅខេត្តព្រះសីហនុ

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមថា ការរៀបចំសួនទេសចរណ៍តេជោ Westerdam នេះ ក៏ជាផ្នែកមួយ អាចទាក់ទាញភ្ញៀវទេសចរបន្ថែមដែរ។​

លោកបន្តថា ការសាងសង់សួនទេសចរណ៍ តេជោ Westerdam ធ្វើឡើងក្នុងគោលបំណងធំៗចំនួនពីរ។ « គោលបំណងគឺយើងចង់រម្លឹកពីអនុស្សាវរីយ៍ ដែលភ្ញៀវទេសចរជាប់គាំងនៅលើនាវា ហើយកម្ពុជាយើងឱ្យនាវាចូលចតនៅផែប្រទេសយើង ។ ប្រទេសយើងតូច តែបេះដូងយើងធំទូលាយ។ មួយវិញទៀតយើងធ្វើសួននេះដើម្បីជាការផ្សព្វផ្សាយបន្ថែមទៀត សម្រាប់ទាក់ទាញទេសចរ »។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក​។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ មិនអាចបញ្ជាក់ពីទីតាំង និងពេលវេលាសាងសង់ជាក់លាក់បាននៅឡើយ។

សូមជម្រាបដែរថា កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ នាវាទេសចរណ៍អាម៉េរិក Westerdam ដឹកភ្ញៀវទេសចរជាង ២ពាន់នាក់ចូលចតនៅកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ បន្ទាប់ពីនាវានេះត្រូវបាន ប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចត ព្រោះខ្លាចមានការណីឆ្លងជំងឹកូវីដ-១៩៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ