Trending now

ពិធីបើកថ្នាក់រៀនភាសារខ្មែរសំរាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុ

09:26 | 27/01/2021

យុគសម័យ - នាថ្ងៃទី ២៥ ខែមករា នៅក្រុងព្រះសីហនុនៃខេត្តព្រះសីហនុប្រទេសកម្ពុជា ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាមបានធ្វើឡើង ដោយមានការសម្របសម្រួលពីគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមខេត្តព្រះសីហនុនិងស្ថានអគ្គកុងស៊ុលនៃវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានសម្តែងក្តីសប្បាយរីករាយ ដោយសារពិធីបើកថ្នាក់រៀននេះត្រូវនឹងពេលវេលាដែលមហាសន្និបាតលើកទី ១៣ របស់បក្សកំពុងប្រព្រឹត្តទៅ

លោកអគ្គកុងស៊ុល Vu Ngoc Ly បានសម្តែងក្តីសប្បាយរីករាយ ដោយសារពិធីបើកថ្នាក់រៀននេះត្រូវនឹងពេលវេលាដែលមហាសន្និបាតលើកទី ១៣ របស់បក្សកំពុងប្រព្រឹត្តទៅ។

ដោយកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណា​ម​ក្នុងការរៀបចំ​ថ្នាក់នេះ​លោកអគ្គកុងស៊ុលបានសង្កត់ធ្ងន់ថា គម្រោងបង្រៀនភាសារខ្មែរ​ដល់ជនជាតិខ្មែរមានដើមកំណាតវៀតណាមត្រូវបានរៀបចំឡើង ក្នុងគោលបំណងគាំទ្រដល់បងប្អូនជនជាតិខ្មែរមានដើមកំណើត​វៀតណាមមានលក្ខខណ្ឌចាំបាច់ ដើម្បីចូលសញ្ជាតិខ្មែរ​ ក៏ដូចជាការ​ រស់​នៅ ប្រកបដោយមានស្ថេរភាព នៅក្នុងប្រទេសកម្ពុជា ស្វែងយល់ពី​វប្បធម៌​ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍដ៏រុងរឿង​របស់ប្រទេសកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្នាក់រៀនភាសារខ្មែរសំរាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុ

ថ្នាក់រៀននឹងចាប់ផ្តើមនៅម៉ោង ១៨ និង ៣០ នាទីរៀងរាល់ថ្ងៃ។ ថ្នាក់រៀន​នឹងអូសបន្លាយ ក្នុងរយៈពេល ៣ ខែ​ចាប់ពីថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ រៀងរាល់សប្តាហ៍។

ទន្ទឹមនឹងថ្នាក់រៀនភាសារខ្មែរសម្រាប់ជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅខេត្តកំពត (បើកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០) ថ្នាក់នេះក៏​ជាគំរូ​ក្នុងការបង្រៀនភាសាខ្មែរ​ នៅតាមតំបន់ដែល​ស្ថានអគ្គកុងស៊ុល​ទទួលបន្ទុក ​ (រួមមាន ខេត្តព្រះសីហនុ កំពត ​កែប ​កោះកុង កំពង់ស្ពឺ​និង​តាកែវ) ។ ប្រសិនបើទទួលបានជោគជ័យ​ គំរូនេះ​នឹង​រីកចម្រើន​យ៉ាងទូលំទូលាយ នៅក្នុងសហគមន៍ជនជាតិខ្មែរមានដើមកំណើត​វៀតណាម នៅភាគនិរតីនៃ​ប្រទេសកម្ពុជា​ ក៏ដូចជា​នៅទូទាំង​ប្រទេស​កម្ពុជា។

គ្រូបង្រៀនថ្នាក់នេះគឺបងស្រី សុខអាន ( ឈ្មោះ Tran Thi Hoai An )

សូមអរគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ​និង​អគ្គកុងស៊ុល ក្នុងនាមគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម​ខេត្តព្រះសីហនុ​ លោក សុខជា (ឈ្មោះវៀតណាម Tran Van Nam) ប្រធានសមាគមនេះបានចែករំលែក ថ្នាក់រៀននេះ បានរៀបចំ​ពីយូរមកហើយ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ​ COVID-19 មិនទាន់ត្រូវបានគេរៀបចំនៅឡើយទេ រហូតមកដល់ពេលនេះ។

ការអាននិងការសរសេរភាសាខ្មែរយ៉ាងស្ទាត់ជំនាញក៏ជាលក្ខខណ្ឌមួយសម្រាប់អាជ្ញាធរ​កម្ពុជា​ក្នុងការពិចារណា​អំពី​ការចូល​សញ្ជាតិ​ ដូច្នេះ​លោក សុខ ជា សង្ឃឹមថា​ទោះបី​បងប្អូនជនជាតិខ្មែរ​រវល់និង​ពិបាករកស៊ីក៏ដោយ ក៏​ពួកគេ​ជាច្រើន​នឹងចូលរួមក្នុងថ្នាក់រៀន​នេះដែរ។ លោកក៏បានសម្តែង​ក្តីសង្ឃឹម​ថា​អ្នកឧបត្ថម្ភ​ជាច្រើនដែល​នឹងរួមគ្នានិងរក្សាថ្នាក់រៀននេះ ក្នុងរយៈពេលវែង។

គ្រូបង្រៀនថ្នាក់នេះគឺបងស្រី សុខអាន ( ឈ្មោះ Tran Thi Hoai An ) កើតនៅឆ្នាំ ១៩៩៣ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគ្រប់គ្រង​និងសេដ្ឋកិច្ច​ទីក្រុងព្រះសីហនុ​និងកំពុងធ្វើការឱ្យក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នៅទីក្រុង។ បងស្រី សុខអាន​គឺជាកូនស្រី​របស់​លោក សុខជា។ បន្ទាប់ពីស្តាប់ អំពីគម្រោងថ្នាក់ពីឪពុក​របស់នាង នាងបានស្ម័គ្រចិត្តចំណាយពេលល្ងាច​ ដើម្បីជួយបងប្អូន​ជនជាតិខ្មែរមានដើមកំណើតវៀតណាម។ ​

បងស្រី សុខអាន​ បាន​​ចែក​រំលែកថា ទោះមិន​មានជំនាញគរុកោសល្យ​ក៏ដោយ នាងសង្ឃឹមថា​ ចំណេះដឹងនូវភាសារខ្មែរនិងវៀតណាម​របស់នាង​នឹង​ជួយដល់ជនជាតិខ្មែរមានដើមកំណើតវៀតណាម​ជាច្រើននាក់។ នាងក៏មានសុទិដ្ឋិនិយមផងដែរថា​ជនជាតិ​ខ្មែរ​មានដើមកំណើតវៀតណាមនៅទីនេះអាចនិយាយខ្មែរ ដូច្នេះការរៀនសរសេរនឹងមានភាពងាយស្រួលណាស់./.

(ប្រភពព័ត៌មាន: FB ngocly.vu.)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី