Trending now
លោកនាយឧត្តមសេនីយ៍ Luong Cuong៖​

សក្តិសមជាកងទ័ពរបស់ប្រជាជនជានិច្ច

12:18 | 03/02/2022 យោងតាមកាសែតកងទ័ពប្រជាជន

ការរួបរួមគ្នារវាងកងទ័ពនិងប្រជាជនគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននៃកងទ័ពប្រជាជនវៀតណាមក្នុងអំឡុងពេលជាង ៧៧ ឆ្នាំនៃការកសាង ការប្រយុទ្ធ ការរីកចម្រើន។ នៅឆ្នាំ២០២១ ទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ ស្អិតរមួត និងស្មោះត្រង់ ហើយក្លាយជាកម្លាំងដ៏សំខាន់ រួមចំណែកធ្វើឱ្យប្រទេសជាតិជំនះការលំបាកនិងបញ្ហាប្រឈមនានា”។

នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់ នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់
លោក  Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ! លោក Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!

នោះគឺជាការអះអាងរបស់លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ, សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមក្នុងការផ្ដល់បទសំភាសជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជនមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២។

អ្នកយកព័ត៌មាន៖ សូមគោរពលោកប្រធានអគ្គស្នងការនយោបាយ ឆ្នាំ២០២១ គឺជាឆ្នាំដែលពោរពេញដោយការលំបាក និងបញ្ហាប្រឈមសម្រាប់ប្រទេសនិងកងទ័ព។ ចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ពទាំងមូលក្នុងឆ្នាំកន្លងទៅបានបន្តបង្ហាញពីចំណងមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន បង្ហាញពីទង្វើដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូចំពោះប្រជាជន តើលោកមានការវាយតំលៃយ៉ាងដូចម្តេច។

លោកនាយឧត្តមសេនីយ៍ Luong Cuong  សមាជិកការិយាល័យនយោបាយ, សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VNExpress)
លោកនាយឧត្តមសេនីយ៍ Luong Cuong សមាជិកការិយាល័យនយោបាយ, សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VNExpress)

លោកនាយឧត្តមសេនីយ៍ Luong Cuong៖ ឆ្នាំ ២០២១ បានបិទទៅដោយការលំបាកនិងបញ្ហាប្រឈមជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស កងទ័ពបានខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាកនិងបញ្ហាប្រឈម ដែលបង្ហាញឱ្យឃើញនូវប្រទេសវៀតណាមមួយខ្លាំងក្លានិងរឹងមាំ ព្រមទាំងបញ្ជាក់ពីតួនាទីនិងការរួមវិភាគទានរបស់កងទ័ពប្រជាជនវៀតណាមផងដែរ។

ក្នុងអំឡុងដំណើរការកសាង ការប្រយុទ្ធនិងរីកចម្រើនរបស់ខ្លួន កងទ័ពប្រជាជនវៀតណាមបានបង្ហាញប្រពៃណីដ៏ត្រចេះត្រចង់ និងបានលោកប្រធានហូជីមិញធ្លាប់កោតសរសើរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២០ ឆ្នាំនៃការបង្កើតកងទ័ពប្រជាជន​វៀត​ណាម ( ២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ១៩៦៤)៖ «ស្មោះត្រង់ចំពោះបក្សនិងប្រជាជន ត្រៀមខ្លួនប្រយុទ្ធ និងលះបង់ដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិដើម្បីសង្គមនិយម។ រាល់កិច្ចការត្រូវបានសម្រេច រាល់ការលំបាកត្រូវបានជម្នះនិងយកឈ្នះលើគ្រប់សត្រូវ»។

ការរួបរួមគ្នារវាងកងទ័ពនិងប្រជាជនគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននៃកងទ័ពប្រជាជនវៀតណាមក្នុងអំឡុងពេលជាង ៧៧ ឆ្នាំនៃការកសាង ការប្រយុទ្ធនិងការរីកចម្រើន។ នៅឆ្នាំ២០២១ ទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនកាន់តែជិតស្និទ ស្អិតរមួតនិងស្មោះត្រង់ ហើយក្លាយជាកម្លាំងដ៏សំខាន់ រួមចំណែកធ្វើឱ្យប្រទេសជាតិជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា។

នៅក្នុងឆ្នាំ ២០២១ កន្លងទៅ កម្មាភិបាលលនិងយុទ្ធជនមិនថា ការលំបាកវេទនានិងគ្រោះថ្នាក់តែងតែត្រៀមខ្លួនបម្រើប្រជាពលរដ្ឋក្នុងស្មារតី “លំបាកណាក៏យកជម្នះ និងយកឈ្នះលើគ្រប់សត្រូវ”។ ទោះបីជាគ្រោះធម្មជាតិ ឬ ជំងឺរាតត្បាត " Covid-19" " ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក៏ដោយក៏កងទ័ពទាំងមូលបានបង្ហាញឆន្ទៈតែមួយគត់គឺមានវត្ដមានជួយនិងការពារប្រជាជនបានទាន់ពេលវេលាទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។ ជួយនិងការពារប្រជាជន ដោយមនោសញ្ចេតនានិងការទទួលខុសត្រូវរបស់ខ្លួន កងទ័ពបានជួយឧបត្ថម្ភសំភារៈចាំបាច់ដូចជា ស្បៀងអាហារ ថ្នាំពេទ្យ ឱសថ... និងរៀបចំកន្លែងស្នាក់នៅដើម្បីឲ្យប្រជាពលរដ្ឋមានកន្លែងធ្វើចត្ដាឡីស័ក ធានាសុខុមាលភាពសង្គម ទន្ទឹមនឹងនោះ ការពារព្រំដែនបានល្អ និងទប់ស្កាត់ការរីករាលដាលជំងឺពីខាងក្រៅ។ ព្យាបាលអ្នកជំងឺ Covid-19 និងសង្គ្រោះអាយុជីវិតមនុស្សដោយឆ្លងជំងឺកូវីដ-១៩។

អ្នកយកព័ត៌មាន៖ នៅសម័យសន្តិភាព ក្នុងនាមជាកម្លាំងស្នូលមួយក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត កងទ័ពលោកអ៊ំហូមិនត្រឹមតែបន្សល់ទុកនូវចំណាប់អារម្មណ៍ក្នុងក្រអៅបេះដូងប្រជាជនប៉ុណ្ណោះទេ ថែមទាំងទទួលបាន​ការកត់សម្គាល់ និងការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ តើលោកពន្យល់យ៉ាងដូចម្តេច?

លោកនាយឧត្តមសេនីយ៍ Luong Cuong៖ វាគឺជាការកត់សម្គាល់និងការវាយតម្លៃដ៏សក្តិសម និងស្របនឹងប្រពៃណីនិងការួមវិភាគទានរបស់កងទ័ពប្រជាជនវៀតណាម។

សក្តិសមជាកងទ័ពរបស់ប្រជាជនជានិច្ច
សក្តិសមជាកងទ័ពរបស់ប្រជាជនជានិច្ច

ក្នុងរយៈពេលកន្លងមក យុទ្ធជ័យនិងការរួមចំណែកជាវិជ្ជាមានរបស់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលត្រូវបានគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន កត់សម្គាល់និងកោតសរសើរ។

នៅសន្និសីទយោធានយោបាយនៃកងទ័ពទាំងមូលឆ្នាំ ២០២១ កន្លងមក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃថា៖ កងទ័ពរក្សាយ៉ាងរឹងមាំនិងបន្តលើកកំពស់អត្ដចរិតសីលធម៌ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំហូ; បំពេញភារកិច្ច "ប្រយុទ្ធ" ឱ្យបានល្អក្នុងសម័យសន្តិភាពផង រួមចំណែកការពារសុខភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនផង។ កម្មាភិបាលនិងយុទ្ធជនមិនថាលំបាកវេទនា គ្រោះថ្នាក់ប៉ុណ្ណាក៏បានឈានមុខក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបន្សល់ទុកនូវរូបភាពស្អាតនិងក្ដីរំភើបចិត្ដក្នុងក្រអៅបេះដូងប្រជាជន។

កម្មាភិបាលនិងយុទ្ធជនម្នាក់ៗនៃកងទ័ពប្រជាជនវៀតណាម មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនិងក្ដីជឿទុកចិត្ដរបស់បក្ស រដ្ឋនិងប្រជាជនគឺជាប្រភពកម្លាំងចិត្តដ៏ធំធេង ជួយកងទ័ពទាំងមូលបន្តខិតខំបំពេញល្អភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពនិងបូរណភាពទឹកដី; ការពារផលប្រយោជន៍ ប្រទេសជាតិ ការពារបក្ស រដ្ឋ ប្រជាជន និងរបបសង្គមនិយម។

អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើអ្វីជាមូលហេតុដែលកម្មាភិបាលនិងយុទ្ធជនយកចិត្ដទុកដាក់ដល់ប្រជាជននិងធ្វើការអស់ពីកម្លាំងកាយចិត្ដរបស់ខ្លួនដើម្បី “បំរើប្រជាជន” ?

លោកនាយឧត្តមសេនីយ៍ Luong Cuong៖ កងទ័ពដែលត្រូវបានបង្កើតឡើងនិងដឹកនាំដោយបក្សកុម្មុយនិស្ដវៀតណាមនិងលោកប្រធានហូជីមិញ ហើយជាកងទ័ពបដិវត្ដន៍របស់ប្រជាជន ដោយប្រជាជនដើម្បីប្រជាជន ដែលមានលក្ខណៈវណ្ណៈកម្មករ និងលក្ខណៈជាតិ។ កម្មាភិបាលនិងយុទ្ធជនសុទ្ធតែមកពីប្រជាជនដើម្បីប្រជាជនតស៊ូ តែងតែត្រូវបានប្រជាជនស្រលាញ់និង​យក​ចិត្តទុកដាក់។

គោលដៅខ្ជាប់ខ្ជួនរបស់កងទ័ពប្រជាជនវៀតណាមគឺតស៊ូដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ដើម្បីសង្គមនិយមដើម្បីសុភមង្គលរបស់ប្រជាជន។ អាស្រ័យហេតុនេះ កម្មាភិបាលនិងយុទ្ធជនតែងតែស្មោះត្រង់ចំពោះបក្ស ប្រទេសជាតិ និងប្រជាជនយកចិត្ដទុកដាក់ដល់ប្រជាជនជានិច្ច និង“បម្រើប្រជាជន” ជឿជាក់យ៉ាងមុតមាំលើបុព្វហេតុបដិវត្តន៍របស់បក្ស មានឆន្ទៈតស៊ូ ប្តេជ្ញាឈ្នះ ខិតខំបំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យ។

ក្រឡេកមើលឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន អគ្គស្នងការដ្ឋាននយោបាយ; គណៈកម្មាធិការបក្ស ប្រធាននយោបាយគ្រប់លំដាប់ថ្នាក់ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលបានប្តេជ្ញាចិត្តដើម្បីយកឈ្នះជំងឺរាតត្បាត ដោយស្មារតី “ដើម្បីបំរើប្រជាជន” “ដាក់អាយុជីវិតនិងសុខភាពរបស់ប្រជាជនជាចំបង”។

នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កងទ័ពបានឈានចូលតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដើម្បីការ​ពារប្រជាជន; រូបភាពកម្មាភិបាលនិងយុទ្ធជនទទួលយកកុមារកំព្រាមកចិញ្ចឹម; ប្រជាពលរដ្ឋជាច្រើនបានចែករំលែកពេលបាយ កន្លែងស្នាក់នៅនិងរួមកម្លាំងជាមួយកងទ័ពអនុវត្តភារកិច្ចលំបាកនិងគ្រោះថ្នាក់បានបង្ហាញឱ្យឃើញនូវសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។

អ្នកយកព័ត៌មាន៖ ក្នុងលក្ខខណ្ឌថ្មី ដើម្បីបន្តថែរក្សានិងលើកកំពស់អត្ដចរិតកងទ័ពលោកអ៊ំហូនិងតែងតែត្រៀមខ្លួនបម្រើប្រជាជន តើយើងត្រូវការអ្វីខ្លះហើយគួរធ្វើអ្វី?

លោកនាយឧត្តមសេនីយ៍ Luong Cuong៖ មានកិច្ចការជាច្រើនដែលយើងនឹងធ្វើនិងត្រូវធ្វើ។ ព្រោះថា ប្រជាជនកាន់តែស្រលាញ់និងគោរពរាប់អានកាន់តែច្រើន ដូច្នេះយើងត្រូវយល់ឃើញច្បាស់នូវទំនួលខុសត្រូវ និងបេសកកម្មថែរក្សា និងលើកកំពស់អត្ដចរិតកងទ័ពលោកអ៊ំហូក្នុងលក្ខខណ្ឌថ្មី។

ដើម្បីធ្វើដូច្នេះបាននោះ កម្មាភិបាលនិងយុទ្ធជននីមួយៗត្រូវប្រកាន់យកគោលដៅ និងឧត្តមគតិរបស់បក្ស, តែងតែ"ស្មោះត្រង់ចំពោះបក្ស និងប្រជាជន"; លើកកម្ពស់សីលធម៌បដិវត្តន៍ឥតឈប់ឈរ។ ដូច្នេះកម្មាភិបាលនិងយុទ្ធជនក្នុងជួរកងទ័ពម្នាក់ៗត្រូវមើលឃើញយ៉ាងច្បាស់នូវទំនួលខុសត្រូវក្នុងការលើកកម្ពស់សីលធម៌បដិវត្តន៍ រក្សានិងលើកកម្ពស់ប្រពៃណីដ៏ត្រចេះត្រចង់របស់​កងទ័ពប្រជាជនវៀតណាម។

កម្មាភិបាល យុទ្ធជននិងបក្ខជនម្នាក់ៗត្រូវប្រកាន់ខ្ជាប់នូវស្មារតីរិះគន់ដោយខ្លួនឯង ប្ដេជ្ញាចិត្ដតស៊ូនិងប្រឆាំងសតិអារម្មណ៍នយោបាយមិនល្អ ការធ្លាក់ចុះនៃសីលធម៌; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ដ សេចក្តីសន្និដ្ឋាននិងបទប្បញ្ញត្តិរបស់មជ្ឈិម ការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស។

នៅចំពោះមុខការវិវឌ្ឍន៍នៃស្ថានការណ៍ថ្មី គណៈកម្មាធិការបក្ស និងអង្គការនានាគួរតែផ្តោតលើការដឹកនាំការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងការប្រឆាំងពីកងកម្លាំងអរិភាព ជាពិសេសឧបាយកល “ការបម្រែបម្រួលដោយសន្ដិភាវូបនីយកម្ម” ការពារកិត្តិយសនិងមុខមាត់កងទ័ពរបស់លោកអ៊ំហូ។ ទន្ទឹមនឹងនោះ លើកកំពស់ការទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ កម្មាភិបាលនិងយុទ្ធជនគ្រប់រូប លើកកម្ពស់កម្លាំងទូទៅរបស់ប្រព័ន្ធនយោបាយទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលក្នុងការអនុវត្តភារកិច្ចសំខាន់នេះ។

ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ កងទ័ពទាំងមូលអនុវត្តបានល្អនូវទស្សនៈ គោលនយោបាយ និងដំណោះស្រាយចំពោះកិច្ចការបរទេស ការពារជាតិ អនុវត្តកាតព្វកិច្ចអន្តរជាតិដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់កងទ័ពស្រឡាញ់សន្តិភាព បំពេញល្អក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ តើលោកប្រធានអគ្គស្នងការនយោបាយនឹងផ្ដាំផ្ញើសារអ្វីៗខ្លះដល់កម្មាភិបាលនិងយុទ្ធជននិងប្រជាជននៅទូទាំងប្រទេស?

លោកនាយឧត្តមសេនីយ៍ Luong Cuong៖ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននៅទូទាំងប្រទេស។ ឆ្នាំកន្លងមក កងទ័ពបានបំពេញមុខងារនិងភារកិច្ចរបស់កងទ័ព ដែលរួមចំណែកយ៉ាងសំខាន់ៗដល់ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស។

កងទ័ពតែងតែទទួលបានការយកចិត្ដទុកដាក់និងការពាររបស់ប្រជាជន ក្រោមការដឹកនាំរបស់បក្ស។ កម្មាភិបាលនិងយុទ្ធជនក្នុងកងទ័ពប្រជាជនវៀតណាមតែងតែគោរពនិងដឹងគុណចំពោះសេចក្តីស្រឡាញ់គ្មានព្រំដែន ដែលប្រជាជនផ្ដល់ជូនកងទ័ពលោកអ៊ំហូ រួមកម្លាំងជាមួយកងទ័ពក្នុងការកសាងកងទ័ពប្រជាជនវៀតណាម “បដិវត្តន៍របៀបរៀបរយ ចំណាន ទំនើបជាបណ្ដើៗ ការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ។

ខ្ញុំកោតសរសើរចំពោះសមិទ្ធិផលនិងជ័យជំនះរបស់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូលក្នុងការអនុវត្តការងារយោធា និងការពារជាតិ និងការកសាងបក្សភាគកងទ័ពប្រកបដោយស្អាតស្អំ កសាងស្ថាប័ននិងអង្គភាពរឹងមាំក្នុងឆ្នាំកន្លងមក។ ខ្ញុំសង្ឃឹមថា កម្មាភិបាលនិងយុទ្ធជនបន្ដចងចាំជានិច្ច ៖ «កងទ័ពប្រជាជនវៀតណាមកើតចេញពីប្រជាជន តស៊ូដើម្បីប្រជាជន» ដូច្នេះមិនថាក្នុងកាលៈទេសៈណាក៏ដោយតែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ស្មារតីនិងការទទួលខុសត្រូវ រក្សាអត្ដចរិតកងទ័ពលោកអ៊ំហូ រួបរួមជាមួយប្រជាជននិងត្រៀមខ្លួន “លះបង់ដើម្បីប្រជាជន” សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងសេចក្តីស្រឡាញ់របស់ប្រជាជន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗនេះ តាមរយៈកាសែតកងទ័ពប្រជាជន ខ្ញុំសូមជូនពរមហាប្រសើរដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពទាំងមូល។ សូមជូនពរកម្មាភិបាលនិងយុទ្ធជន រួមទាំងក្រុមគ្រួសារទទួលអំណរឆ្នាំថ្មីក្នុងក្ដីសប្បាយរីករាយបន្តទទួលបានស្នាដៃល្អ រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិក្នុងសម័យថ្មី៕

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោកប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម!

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម