យុគសម័យ - នោះគឺជាការលើកឡើងរបស់លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមអំពីបុណ្យតេតប្រពៃណីរបស់វៀតណាម។ ទាក់ទងនឹងប្រជាជន លោកស្រីនឹករលឹកនិងទន្ទឹងរង់ចាំនូវកិច្ចសហប្រតិបត្តិការជាច្រើនជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រីបានរៀបរាប់ថា៖
![]() |
![]() |
![]() |
ទិដ្ឋភាពនៃផ្សារផ្កាបុណ្យតេត នៅរដ្ឋធានី Ha Noi តាំងពីឆ្នាំ១៩៩៥។ |
ខ្ញុំបានមករដ្ឋធានី Ha Noi ជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ក្នុងនាមជាអ្នកការទូត ធ្វើការនៅស្ថានទូតអូស្ត្រាលី រហូតដល់ឆ្នាំ ១៩៩៥។ នោះជាលើកទីមួយហើយដែលខ្ញុំបានស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ចាប់តាំងពីត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៅខែកក្កដា ឆ្នាំ ២០១៩ ហេតុដូច្នេះឆ្នាំ២០២២នេះ គឺជាបុណ្យតេតលើកទី ៣ ដែលខ្ញុំអំណរស្វាគមន៍នៅវៀតណាម។
រៀងរាល់បុណ្យតេត ខ្ញុំទន្ទឹងរង់ចាំ ការតុបតែងផ្ទះរបស់ខ្ញុំ ដោយដើមឈើក្រូចឃ្វិចនិងផ្កាម៉ាក់ខៃ។ ត្រលប់ទៅប៉ុន្មានឆ្នាំក្នុងទសវត្សរ៍ទី ៩០ ខ្ញុំចូលចិត្តឃើញមនុស្សជិះកង់ទៅទិញ និងដឹកដើមក្រូចឃ្វិចនិងផ្កាម៉ាក់ខៃទៅកាន់ផ្ទះ។ ឥឡូវនេះ គេជិះម៉ូតូទៅហើយ ប៉ុន្តែអារម្មណ៍ខ្ញុំនៅមានដដែល។
ក្នុងអំឡុងបុណ្យតេត ខ្ញុំចូលចិត្តទទួលទានម្ហូបប្រពៃណីដែលគឺនំអន្សំ។ ខុសពីប៉ុន្មានឆ្នាំក្នុងទសវត្សរ៍ទី ៩០ ឥឡូវនេះមាននំអន្សំជាច្រើនប្រភេទនិងនំអន្សំមួយចំនួនមានរូបរាងស្អាត ដែលចាត់ទុកដូចជាស្នាដៃសិល្បៈ។ ដំណាប់ក្នុងបុណ្យតេត គឺជានិមិត្តសញ្ញាពិសេស ផដដែរ!
![]() |
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie សប្បាយរីករាយ នៅពេលដែលថតរូបក្បែរផ្កាម៉ាក់ខៃ។ |
បុណ្យតេតឆ្នាំនេះនឹងក្លាយជាបុណ្យតេតចុងក្រោយនៃអាណត្តិជាឯកអគ្គរដ្ឋទូតរបស់ខ្ញុំនៅប្រទេសវៀតណាម។ ដូច្នេះ ខ្ញុំចង់មានពេលវេលាសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២២នេះ ។
ខ្ញុំដឹងថា សត្វខ្លាតំណាងឱ្យអំណាច និងកម្លាំង។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិវៀតណាមទាំងអស់ជួបតែសេចក្តីសុខ និងជោគជ័យក្នុងឆ្នាំថ្មី។ ដូចរូបសត្វខ្លា ត្រូវឧស្សាព្យាយម និងប្តេជ្ញាចិត្តជានិច្ច អ្នកនឹងសម្រេចបាននូវគោលដៅដែលអ្នកបានកំណត់។
ខ្ញុំក៏សង្ឃឹមផងដែរថា ឆ្នាំ ២០២២ នឹងនាំមកនូវជោគជ័យជូនប្រជាជនវៀតណាម និងទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលី។ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំជឿជាក់ថាទំនាក់ទំនងនេះនឹងបន្តរីកចម្រើន។
VUFO មានតួនាទីពិសេសក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ VUFO មិនត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនអូស្ត្រាលីស្វែងយល់បន្ថែមអំពីវៀតណាម ដែលមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរបស់យើងនៅទីនេះជាមួយដៃគូវៀតណាម។
យើងបានពិភាក្សាពីការពង្រីកការប្រកួតបាល់ទាត់ជាទៀងទាត់ដែលស្ថានទូតចូលរួម តាមរយៈសកម្មភាពកីឡា ដើម្បីអាចភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយ។ ជាការពិតណាស់ VUFO អាចរៀបចំព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ ជាច្រើនទៀត ដែលខ្ញុំបានជឿជាក់ថា អ្នកនឹងធ្វើដូចជា ដំណើរទស្សនកិច្ច ការប្រជុំ សិក្ខាសាលា ដំណើរទេសចរណ៍វប្បធម៌ និងការបណ្តុះបណ្តាលជាដើម។
ដោយផ្ទាល់ខ្ញុំ ខ្ញុំសង្ឃឹមថា នឹងមានឱកាសជាច្រើន ដើម្បីធ្វើការជាមួយ VUFO និងបន្តរៀនពីគ្នាទៅវិញទៅមកនៅពេលដែលយើងឆ្លងកាត់ជំងឺរាតត្បាតនេះ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន