Trending now

លោក Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!

06:00 | 06/02/2022 ឌីណា

យុគសម័យ - ខ្ញុំ​បាននៅប្រទេស​វៀតណាម​អស់រយៈពេលជិត ២៦ ​​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បាន​ប្រារព្ធ​ពិធី​បុណ្យ​តេត​នៅ​ទី​នេះ​តែ ៤ ដង​ប៉ុណ្ណោះ។ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 បាន​កើតឡើង ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា ខ្ញុំ​ក៏បាន​ស្វាគមន៍​បុណ្យតេត នៅវៀតណាម។

ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន
ថ្នាក់ដឹកនាំវៀតណាមនិងថ្នាក់ដឹកនាំចិន ផ្លាស់ប្តូរសារអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមនិងថ្នាក់ដឹកនាំចិន ផ្លាស់ប្តូរសារអបអរសាទរ
លោក  Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!

លោក Trieu Khien ប្រធាន​សមាគមធុរកិច្ច​ចិន​នៅទីក្រុង​ Ho Chi Minh។

អារម្មណ៍នៅពេលដែល​ខ្ញុំ​អំណរស្វាគមន៍បុណ្យតេតនៅទីនេះគឺការនឹកផ្ទះណាស់ នឹកពុកម៉ែ បងប្អូន ក៏ដូចជាមិត្តភ័ក្តិ​នៅប្រទេសចិន។ ជាពិសេស ខ្ញុំឃើញថា បុណ្យតេតនៅវៀតណាមនៅតែមានលក្ខណៈពិសេស "អតីតកាល" ច្រើន ឬគេតែងតែនិយាយថា វាជាប្រពៃណី ដូច្នេះហើយបរិយាកាសបុណ្យតេត នៅទីនេះរំលឹក​នឹក​ដល់នូវអនុស្សាវរីយ៍កាលពីកុមារភាពរបស់ខ្ញុំ។ នៅពេលនោះ​ ប្រជាជន​យើងនៅខ្វះខាតសម្ភារៈ ប៉ុន្តែពួកគេសម្បូរទៅដោយសេចក្តីស្រលាញ់ និងសេចក្តីសប្បុរស ដូច្នេះខ្ញុំពិតជាគោរពទាំងនោះ។

ស្វាគមន៍បុណ្យតេតក្នុងប្រទេសវៀតណាម ក៏មានភាពស្រដៀងគ្នាជាច្រើនជាមួយនឹពិធីបុណ្យចូលឆ្នាំចិន ព្រោះប្រទេសទាំងពីរឥទ្ធពលពីអរិយធម៌បូព៌ា។ ខ្ញុំដោយផ្ទាល់ជាជនជាតិ Zhuang រស់នៅក្នុងទីក្រុង Nanning - ខេត្ត Guangxi ដែលជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដូច្នេះចាប់ពីទំនៀមទម្លាប់ប្រពៃណីនៃបុណ្យតេត ដល់ការហូបចុកក្នុងឱកាស​ចូលឆ្នាំ​ថ្មីប្រពៃណី មានភាពស្រដៀងគ្នាជាច្រើន ឧទាហរណ៍៖ អង្ករដំណើប និង​សណ្តែក​ខៀវដែល​​បាន​គេវេចខ្ចប់​ជា​នំអន្សំ​​រាង​ជ្រុង​បូប​ជាមួយ​ស្លឹក​...

នៅប្រទេសវៀតណាម មានវិនិយោគិន​ជនជាតិចិន និងអ្នកជំនាញគ្រប់គ្រងជនជាតិចិនជាច្រើននាក់ ដែលមិនអាចត្រឡប់ទៅស្រុកកំណើតវិញបានទេ ដោយសារជំងឺរាតត្បាត Covid-19 ដូច្នេះពួកគេស្នាក់នៅប្រទេសវៀតណាម និងស្វាគមន៍បុណ្យតេត។ ខ្ញុំ​គិត​ថា​ក្នុង​ចិត្ត​មនុស្ស​គ្រប់រូបប្រហែល​ដូច​ខ្ញុំ ​ខ្លះ​ចាត់​ទុក​វៀតណាម​ជា​ប្រទេស​កំណើត​ទីពីរ។

ឆ្នាំ ២០២១ គឺជាឆ្នាំដ៏លំបាក និងច្របូកច្របល់។ រដ្ឋាភិបាលវៀតណាមបានគ្រប់គ្រងយ៉ាងសកម្មនូវជំងឺរាតត្បាត ដោយអនុវត្តគោលនយោបាយ “រស់នៅដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត” ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាតាម​បែបថ្មី។ ថ្មីៗនេះ ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យបានជួយយ៉ាងសកម្ម និងចាក់វ៉ាក់សាំងដល់អ្នកវិនិយោគ និងអ្នកជំនាញចិន ខ្ញុំក៏សូមតំណាងឱ្យសមាគមធុរកិច្ចចិនប្រចាំនៅទីក្រុង Ho Chi Minh សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន។

នាពេលកន្លងមក សមាគមរបស់យើងក៏បានបើកនិងរៀបចំសកម្មភាពសប្បុរសធម៌នៅខេត្តភាគខាងត្បូង ដូចជាទីក្រុង Ho Chi Minh ខេត្ត Binh Duong ខេត្ត Dong Nai និង Long An។ ទឹកប្រាក់សរុប និងសប្បុរសជនដែលផ្តល់ដោយធុរកិច្ចចិនមានចំនួនជាង ៤៦ ពាន់លានដុង ដែលក្នុងនោះជាង ៥ ពាន់ លានដុងដែលជាអំណោយផ្ទាល់របស់សមាគម។ ខ្ញុំជឿជាក់ថា ដោយមានស្មារតីនៃជំនួយទៅវិញទៅមក យើងនឹងឈ្នះជំងឺរាតត្បាត សេដ្ឋកិច្ចវៀតណាមក៏នឹងឡើងដល់កម្ពស់ថ្មី ផងដែរ!

បុណ្យតេតវៀតណាមតាមការយល់ឃើញរបស់មិត្តអន្តរជាតិ៖ ហេតុអ្វី​ស្រលាញ់?

ស្វាគមន៍និទាឃរដូវនៅវៀតណាម យើងក៏មានមិត្តភក្តិជាច្រើនមកពីជុំវិញពិភពលោក។ ពួកយើងមានហេតុផលផ្សេងៗ គ្នាក្នុងការស្វាគមន៍បុណ្យតេត ប៉ុន្តែពួកគេភាគច្រើនមានសេចក្តីស្រឡាញ់ និងការបំផុសគំនិតរួមគ្នា ដើម្បីស្វែងរកភាពស្រស់ស្អាតនៃប្រទេសវៀតណាមនិងប្រជាជនវៀតណាម។ ចូរស្តាប់ពួក​គេ​និយាយ​ថា ​ហេតុ​អ្វី​មានក្តី​ស្នេហា​បែប​នេះ?

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤