Trending now

ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ

09:21 | 24/01/2022 ហេង វុធ្ធី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា(MOU)ស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា៤.០ ជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា(Cam-GAP)។ បើតាមលោក​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កិច្ចសហការជាមួយវិស័យឯកជននេះ គឺធានាបាននូវការផ្គត់ផ្គង់បន្លែដែលមានគុណភាព និងសុវត្ថិភាពនៅលើទីផ្សារ។ ជាពិសេស គឺរួមចំណែកក្នុងការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។

UNDP ប្រគល់​ផ្ទះ​សុវត្ថិភាព​ធន់​នឹង​ខ្យល់​ព្យុះ​ចំនួន​១០​ខ្នង​ដល់​ប្រជាជន​ក្រីក្រ​នៅ​ខេត្ត Quang Ngai UNDP ប្រគល់​ផ្ទះ​សុវត្ថិភាព​ធន់​នឹង​ខ្យល់​ព្យុះ​ចំនួន​១០​ខ្នង​ដល់​ប្រជាជន​ក្រីក្រ​នៅ​ខេត្ត Quang Ngai
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក
ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ
ក្រសួងកសិកម្ម ​សហការជាមួយវិស័យឯកជន ដើម្បីធានាការផ្គត់ផ្គង់បន្លែ«សុវត្ថិភាព»នៅលើទីផ្សារ

ក្រសួងកសិកម្មបានសហការជាមួយក្រុមហ៊ុនAgri-Sambathkhmer, ក្រុមហ៊ុន PLMP Venture Capital និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe ស្តីពី ការអភិវឌ្ឍហ្គ្រីនហៅស៍ កសិបច្ចេកវិទ្យា ៤.០ កាលពីថ្ងៃទី២១មករា ឆ្នាំ២០២១។​ ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ គឺពិតជាឆ្លើយតបតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ក្នុងគោលដៅជំរុញនិងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពនៅលើទីផ្សារ។​ នេះជាការលើកឡើងរបស់លោក វេង សាខុន។​

បើតាមលោក វេង សាខុន MOUនេះ ប្រាកដនឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងគូភាគីទាំងអស់ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍។ លោកបានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ៖« ជាពិសេសវាពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យកាន់តែល្អប្រសើរ ចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល»។

MOUរវាងក្រសួងកសិកម្មនិងក្រុមហ៊ុនឯកជននេះ គ្រោងសម្រេចគោលដៅក្នុងការសាងសង់ ហ្គ្រីន ហៅស៍កសិបច្ចេកវិទ្យា៤.០ ឲ្យបាន១ម៉ឺនខ្នងក្នុងរយៈពេល១០ឆ្នាំខាងមុន ដើម្បីផលិតបន្លែបន្ថែមជាអប្បបរមាចំនួន៤០០តោនក្នុងមួយឆ្នាំ។ MOUនេះ មិនត្រឹមតែផ្តល់ការផ្គត់ផ្គង់បន្លែដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋាននោះទេ គឺថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិ ផងដែរ។ រដ្ឋមន្ត្រីកសិកម្មរូបនេះបានបន្ថែមថា MOU នេះ គឺជាយន្តការមួយក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងកែលម្អ ដើម្បីលើកកម្ពស់សមត្ថភាពផលិតឆ្លើយតបតាមតម្រូវការទីផ្សារ ប្រែក្លាយកសិករទៅជាកសិ-សហគ្រិន ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ និងគោលនយោបាយនៃការធ្វើទំនើបកម្មវីស័យកសិកម្ម ២០២១-២០៣០។

ដើម្បីសម្រេចគោលដៅនេះ លោក វេង សាខុន បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវជួយពង្រឹងសមត្ថភាពបច្ចកទេសដល់កសិករ សហគមន៍កសិកម្មឲ្យទទួលបាននូវបច្ចេកទេសទំនើបពីក្រុមហ៊ុន ផលិតនូវផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងត្រូវភ្ជាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីសម្រួលក្នុងការប្រមូលទិញផលិតផលពីកសិករ ឬសហគមន៍កសិកម្ម។ ក្រុមហ៊ុន និងអគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាក្នុងការបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ដោយត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារឲ្យបានកាន់តែរឹងមាំ ក៏ដូចជាការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ «អភិវឌ្ឍន៍បៃតង»និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសំដៅកាត់បន្ថយផលអវិជ្ជមានជាអតិប្បរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គមកម្ពុជា។

ស្ថាប័នជំនាញ ត្រូវបន្តកៀរគរផ្នែកឯកជននិងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើបកម្ម ប្រកបដោយភាពវៃឆ្លាត។ ជាពិសេស គិតគូរអំពីការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃអំពីទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្មនិងទឹក ដែលជាបច្ចេកវិទ្យាថ្មីទំនើបសម្រាប់បម្រើក្នុងការងារកសិកម្មលើផលិតកម្មដំណាំបន្លែដោយបានដាក់បញ្ចូលសេវាកម្មចំនួន៥។ រួមមាន៖ សេវាកម្មប្រព័ន្ធស្រោចស្រព សេវាកម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម សេវាកម្មគ្រប់គ្រងដំណាំបន្លែ សេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងសេវាកម្មវិភាគគុណភាព សុវត្ថិភាព ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។ ស្ថាប័នជំនាញ ត្រូវបន្តពង្រឹងសមត្ថភាព និងគ្រប់គ្រងផែនការផលិតរបស់ក្រុមផលិតបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ដល់ទីផ្សារ និងអ្នកបញ្ជាទិញ និងបង្កើតបរិយាកាសពាណិជ្ជកម្មឲ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP និង CamOrg ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសតាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រងនូវប្រភពបន្លែច្បាស់លាស់ ធានានូវគុណភាពនិងសុវត្ថិភាព និងផ្សារភ្ជាប់ផលិតផលជាមួយទីផ្សារ៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR