Trending now

និស្សិតវៀតណាមនៅកម្ពុជា រៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២

19:08 | 17/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ និស្សិតវៀតណាមនៅកម្ពុជាបានរៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ដោយមានការចូលរួមពីលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា រួមជាមួយលោកគ្រូអ្នកគ្រូនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិតឡាវ និងនិស្សិតកម្ពុជា។

និស្សិតវៀតណាមនៅប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ ១៩ និស្សិតវៀតណាមនៅប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ ១៩
Kien Sehás - គំរូភ្លឺចែងចាំងនៅក្នុងសហគមន៍និស្សិតវៀតណាមនៅកម្ពុជា Kien Sehás - គំរូភ្លឺចែងចាំងនៅក្នុងសហគមន៍និស្សិតវៀតណាមនៅកម្ពុជា
តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ (រូបថត៖ vov.vn)
តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ (រូបថត៖ vov.vn)

ថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានលើកសរសើរចំពោះសមិទ្ធិផលដែលនិស្សិតវៀតណាមសម្រេចបានក្នុងអំឡុងឆ្នាំសិក្សាកន្លងមក និងការរួមវិភាគទានរបស់និស្សិតវៀតណាមនៅកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ក៏ដូចជារវាងនិស្សិតវៀតណាម និងនិស្សិតអន្តរជាតិ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម មកសិក្សានៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ និងមន្ត្រីទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបង្រៀន និងបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើនជំនាន់។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់ប័ណ្ណសរសើរដល់និស្សិតវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់ប័ណ្ណសរសើរដល់និស្សិតវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់និស្សិតវៀតណាមក្នុងអំឡុងពេលសិក្សានៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានជូនពរឆ្នាំថ្មី និងជូនពរដល់និស្សិតវៀតណាម បំពេញភារកិច្ចសិក្សាឲ្យបានល្អ រួមចំណែកក្នុងបុព្វហេតុកសាង ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សមូហភាព និងនិស្សិតវៀតណាមចំនួន ០៨ នាក់ដែលមានស្នាដៃសិក្សាឆ្នើមផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR