យុគសម័យ - ប៉ុន្មានថ្ងៃនេះ អ្នកដាំដើមផ្កាអង្គាសិល្ប៍នៅខេត្ត Gia Lai កំពុងមមាញឹកក្នុងការថែរក្សា និងពន្លេះស្លឹកសម្រាប់ដើមផ្កាអង្គាសិល្ប៍ឱ្យចេញផ្កាតាមពេលវេលាសមស្រប ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២។
![]() |
![]() |
![]() |
សង្កាត់ Yen The ត្រូវបានគេស្គាល់ជាយូរមកហើយដូចជាសួនច្បារដាំផ្កាអង្គាសិល្ប៍នៃទីក្រុង Pleiku (ខេត្ត Gia Lai) ។ |
ក្នុងនាមជាកសិករម្នាក់ដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងការដាំដើមផ្កាអង្គាសិល្ប៍ ដើម្បីលម្អក្នុងស្រុក សួនដាំផ្កាអង្គាសិល្ប៍របស់លោក Nguyen Van Chuc (អាយុ ៥៥ ឆ្នាំ រស់នៅ សង្កាត់ Yen The) បច្ចុប្បន្នមានដើមផ្កាអង្គាសិល្ប៍ធំ និងតូចចំនួន ១៥០០ ដើម ដែលភាគច្រើនមានតម្លៃរហូតដល់ រាប់សិបលានដុង។
![]() |
សួនច្បាររបស់លោក Chuc ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកំពុងប្រញាប់ប្រញាល់ច្បូតយកស្លឹកសម្រាប់ផ្កាអង្គាសិល្ប៍ ដើម្បីធ្វើឲ្យដើមផ្កាអង្គាសិល្ប៍ចេញផ្កាក្នុងឱកាសបុណ្យតេត។ |
បើតាមលោក Chuc ដើម្បីឱ្យមានដើមផ្កាស្រស់ស្អាត និងចេញផ្កាក្នុងឱកាសបុណ្យតេត អាស្រ័យលើប្រភេទដើមផ្កា លោកនឹងជ្រើសរើសពេលវេលាផ្សេង ដើម្បីពន្លេះយកស្លឹកចេញ។ ជាធម្មតា ដំណាក់កាលចុងក្រោយនៃការពន្លេះស្លឹក គឺធ្វើឡើងចាប់ពីដើមខែអស្សុជ ដល់ថ្ងៃទី១០រោច ខែអស្សុជ ជាពេលវេលាដើម្បីឱ្យផ្ការីក តាមពេលវេលានៃបុណ្យតេត។
“ជំនួសឱ្យការស្រោចទឹកពីរដងនៅពេលព្រឹក និងពេលរសៀល ឥឡូវនេះខ្ញុំស្រោចតែម្តងនៅពេលព្រឹកប៉ុណ្ណោះ ប្រសិនបើខ្ញុំស្រោចទឹក នៅពេលរសៀលម្តងទៀត ដើមផ្កាអង្គាសិល្ប៍នឹងជំលូតលាស់ ហើយនាំឱ្យឆាប់ចេញផ្កា។ ជៀសវាងការដាក់ដើមផ្កាអង្គាសិល្ប៍ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដើមឈើណាដែលមានផ្កាខ្លះ គេអាចគ្របដើមឈើដោយបាវខ្មៅ។ លោក Chuc បានមានប្រសាសន៍ថា ប្រសិនបើអ្នកឃើញស្លឹកខ្ចីច្រើនត្រូវកាត់វាចោល។
ក្រៅពីការបារម្ភនូវការរីកផ្កាអង្គាសិល្ប៍មុនបុណ្យតេត ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ធ្វើឱ្យកសិករដាំដើមផ្កាអង្គសិល្ប៍នេះមានការព្រួយបារម្ភដែរ។
![]() |
លោកស្រី Nguyen Thi Nga (អាយុ ៤៩ ឆ្នាំ រស់នៅសង្កាត់ Yen The) បាននិយាយថា ជំងឺរាតត្បាតកូវីដ - ១៩ រីករាលដាលក្នុងរយៈពេលយូរមកហើយ ដូច្នេះកសិករថែសួនច្បារភាគច្រើនមិនហ៊ានបង្កើនបរិមាណដើមផ្កាអង្គាសិល្ប៍ទេ ព្រោះខ្លាចថា បុណ្យតេតឆ្នាំនេះពិបាកលក់ បើទោះជា អាកាសធាតុនៅឆ្នាំនេះគឺអំណោយផលជាងធម្មតា។ |
បើតាមលោកស្រី Nga និយាយឲ្យដឹងថា នាពេលវេលាដដែលក្នុងឆ្នាំមុន មានមនុស្សមកសួរ និងកក់លុយលេងតេត ប៉ុន្តែឆ្នាំនេះអត់មានឃើញនរណាមកទេ ទើបអ្នកថែសួនបារម្ភបន្តិច។ អ្នកស្រី ង៉ោបានបញ្ជាក់ថា៖ «ការថែទាំដើមអង្គាសិល្ប៍ពេញមួយឆ្នាំ ឥឡូវយើងរាប់រាល់ថ្ងៃដល់បុណ្យតេត ហើយយើងរំពឹងថាលក់យ៉ាងហោចណាស់យើងអាចយកបានដើមទុន និងការថែទាំមកវិញដែរ»។
លោក Tran Dai Tri ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Yen The បាននិយាយថា ការលក់ដើមអង្គាសិល្ប៍ក្នុងពិធីបុណ្យតេតឆ្នាំនេះ របស់កសិករដាំដើមផ្កាអង្គាសិល្ប៍ក្នុងស្រុកគឺយឺតជាងឆ្នាំមុន។ ដោយសារស្ថានការណ៍ដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ-១៩ វាបានប៉ះពាល់ដល់ការទិញ។ “ប្រសិនបើកសិករដាំដើមផ្កាអង្គាសិល្ប៍ គឺមិនខ្លាចខូចទេ ប្រសិនបើកសិករមិនអាចលក់ដើមផ្កាបានក្នុងឆ្នាំនេះ គេអាចរក្សាទុកដើមនេះសម្រាប់ឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពចំណូលសំខាន់របស់ប្រជាជននៅទីនេះគឺពឹងផ្អែកជាចម្បងលើការលក់ដើមផ្កាអង្គាសិល្ប៍ ក្នុងអំឡុងបុណ្យតេត ប្រសិនបើពួកគេមិនអាចលក់បានទេគឺកាន់តែលំបាកនៅឆ្នាំបន្ទាប់។ លោក Tri មានប្រសាសន៍ថា ការថែរក្សាសួនផ្កាអង្គាសិល្ប៍ពេញមួយឆ្នាំ កសិករសង្ឃឹមថាក្នុងឱកាសនេះ បានលក់ដាច់ ក្នុងបុណ្យតេត»៕
vtc.com
មតិពីមិត្តអ្នកអាន