Trending now

អំណរសាទរបុណ្យតេត Nga Ra រួមជាមួយជនជាតិ Cor

15:42 | 29/03/2021 យោងតាមវិទ្យុសំលេងវៀតណាម

ដូចនឹងជនជាតិភាតរៈផ្សេងៗដែលរួមរស់តាមជួរភ្នំ Truong Son នោះ ប្រជាជន ជាជនជាតិ Cor ដែលរស់នៅស្រុកព្រៃភ្នំនៃខេត្ត Quang Ngai ក៏ទទួលអំណរនិទាឃ រដូវថ្មីប្រកបដោយក្ដីសោមនស្សរីករាយផងដែរ។ ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវនេះ សូម អញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមដំណើរជាមួយ....មកទស្សនាស្រុកព្រៃភ្នំ Tra Bong ខេត្ត Quang Ngai ដែលជាទីកន្លែងប្រមូលផ្ដុំជនជាតិ Cor រស់នៅយ៉ាងច្រើន កុះករ។

ត្រែស្លឹករបស់ជនជាតិ Dao Khau ត្រែស្លឹករបស់ជនជាតិ Dao Khau
ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា
អំណរសាទរបុណ្យតេត Nga Ra រួមជាមួយជនជាតិ Cor
អំណរសាទរបុណ្យតេត Nga ra រួមជាមួយជនជាតិ Cor

មុនពេលបុណ្យតេតប្រពៃណីមកដល់ ជនជាតិ Cor នៅបណ្ដាស្រុកព្រៃភ្នំ Tra Bong Tay Tra ខេត្ត Quang Ngai តំបន់ព្រៃភ្នំ Tra My ខេត្ត Quang Nam និងតំបន់ជិត ខាងខ្លះៗ បានរួមគ្នាទទួលអំណរបុណ្យតេត Nga ra ប្រពៃណី។

ចន្លោះពីចុងខែទី១០ដល់ដើមខែទី១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ នៅពេលដែល ស្រូវទុំពេញស្រែ ប្រែទៅពណ៌មាស បញ្ចេញក្លិនក្រអូបឈ្ងុយឈ្ងបគ្រួសារជនជាតិ Cor នានាចាប់ផ្ដើម ប្រមូលផល។ បញ្ចប់រដូវប្រមូលផលរួចរាល់ អ្នកភូមិប្រមូលផ្ដុំគ្នាដើម្បីជ្រើសរើសថ្ងៃ ប្រារព្ធធ្វើឡើងបុណ្យតេត Nga ra ដើម្បីសម្ដែងអំណរគុណចំពោះជីដូនជីតា ព្រះទេវតា ដែលបានប្រទានពរអ្នកភូមិគ្រប់គ្នា។ ពិធីបុណ្យតេត Nga ra (saaniq) រួមមានផ្នែក ស្នូលចំនួន២គឺផ្នែកពិធីការនិងផ្នែកពិធីបុណ្យ។

ក្នុងថ្ងៃដំបូង អ្នកភូមិបបួលគ្នាទៅយកស្រូវពិសិដ្ឋមកសែនព្រះអាទិទេព។ ព្រឹទ្ធាចារ្យភូមិ បានទៅយកស្រូវពិសិដ្ឋដំបូងគេ ហើយបន្ទាប់មកគឺអ្នកភូមិដទៃទៀត។ ពេលរសៀល នារីៗក្នុងភូមិបុកអង្ករដំណើបធ្វើនំ។ ចំណែកឯបុរសក្នុងភូមិធ្វើស្ពកដាក់គ្រឿង សំណែនពីធ្វើពីបន្តោះឫស្សី។ ធ្វើបណ្ដើរ គេច្រៀងបទចម្រៀងប្រជាប្រិយបណ្ដើរ។ បរិ យាកាសដ៏សប្បាយរីករាយអូសបន្លាយពេញមួយថ្ងៃ។ លោកស្រី Ho Thi Lan នៅឃុំ Gia Giang ស្រុក Tra Bong បានឲ្យដឹងថា៖ “ថ្ងៃនេះបងប្អូនឡើងស្រែមក ហើយញ៉ាំបាយបានឆាប់ៗ ដើម្បីមានពេលធ្វើនំ។ ត្រូវ ត្រៀមរៀបចំនំឲ្យបានរួចរាល់ដើម្បីថ្ងៃស្អែកធ្វើបុណ្យតេត Nga ra”។

ក្នុងថ្ងៃទី២ ចាប់តាំងពីព្រឹកព្រលឹម អ្នកភូមិទាំងអស់បានប្រញាប់ប្រញាល់ត្រៀម រៀបចំឲ្យពិធីសែន។ បន្ទាប់ពីពិធីសែន ម្ចាស់ផ្ទះអញ្ជើញបងប្អូនជិតខាងមកទទួលទាន អាហារ ផឹកស្រា ហើយជូនពរគ្នាទៅវិញទៅមក។ នាពេលយប់ អ្នកភូមិប្រមូលផ្ដុំនៅ ផ្ទះព្រឹទ្ធាចារ្យភូមិ ដើម្បីធ្វើពិធីសែនខ្មោច Ga-ru ដែលជនជាតិ Cor ហៅថា “ពិធីសែន ផ្ទេរខ្មោច”។ ហើយព្រឹទ្ធាចារ្យភូមិនឹងបួងសួងសុំឲ្យទេវតាប្រទាន ពរអ្នកភូមិទទួលបាន រដូវអំណោយផល។ សិប្បករឆ្នើម Ho Van Bien បានឲ្យដឹងថា បន្ទាប់ពីពិធី សែន មនុស្សគ្រប់រូបដើរលេងជុំវិញភូមិ ចូលផ្ទះសួរសុខទុក្ខ ជូនពរគ្នាទៅវិញទៅមក។ “បន្ទាប់ពីបញ្ចប់រដូវប្រមូលផលស្រូវ គេតែងតែប្រារព្ធធ្វើឡើងបុណ្យតេត Nga ra។ នេះគឺជាប្រពៃណីរបស់ជនជាតិ Cor ដើម្បីបួងសួងសុំឲ្យចូលឆ្នាំថ្មីមានភាពសុខ សាន្តត្រាណ ហើយមានរដូវអំណោយផលជាងឆ្នាំមុន”។

ស្ពកបាយសែនបុណ្យតេត Nga ra របស់ជនជាតិ Cor។
ស្ពកបាយសែនបុណ្យតេត Nga ra របស់ជនជាតិ Cor។

បន្ទាប់ពីបញ្ចប់ផ្នែកពិធីការរួចមក ជនជាតិ Cor គ្រប់គ្នារួមទាំងអ្នកចាស់ អ្នកក្មេង បុរសនិងស្រី សុទ្ធតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី សម្របខ្លួនចូលក្នុងបរិ យាកាសដ៏សប្បាយអ៊ូអរនៃបុណ្យ តេត Nga ra។ អ្នកភូមិរួមគ្នាច្រៀងរាំ ក្នុងសូរសម្លេង ស្គរ សម្លេងគង់ឃ្មោះដែលលាន់លឺរន្ទឺពាសពេញព្រៃភ្នំ។ លោក Cao Van Chu នាយក រងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Quang Ngai បានឲ្យដឹងថា អាជ្ញាធរមូល ដ្ឋានកំពុងខិតខំអភិរក្សវប្បធម៌របស់ជនជាតិ Cor និងជនជាតិភាគតិចផ្សេងៗក្នុងតំបន់។ “នាបច្ចុប្បន្ន ការដែលយើងខ្ញុំយកចិត្តទុកដាក់ខ្លាំងបំផុតគឺ ការដំឡើងផ្ទះបុរាណ របស់ជនជាតិ Cor ឡើងវិញ។ ដោយសារផ្ទះនេះជាបរិយាកាសវប្បធម៌របស់ជនជាតិ នីមួយៗ ដែលពិធីការទាំងអស់សុទ្ធតែបានប្រារព្ធធ្វើឡើងនៅទីនេះ។ យើងខ្ញុំស្ដារផ្ទះ បុរាណរបស់ជនជាតិ Cor ឡើងវិញ ដើម្បីជំនាន់ក្រោយៗមានលំហប្រជុំជីវភាព ដើម្បី ឲ្យគេយល់ថាជីដូនជីតារបស់ខ្លួននិងវប្បធម៌របស់ជនជាតិខ្លួនមានភាពសម្បូរបែប យ៉ាងដូចម្ដេច”។

ក៏ដូចទៅនឹងជនជាតិផ្សេងៗដែលរស់នៅតំបន់ភ្នំ Truong Son – Tay Nguyen ដែរ បុណ្យតេត Nga ra ឬហៅថា បុណ្យ Saaniq របស់ជនជាតិ Cor បានឆ្លុះបញ្ចាំងនូវ ជំនឿសែនព្រះស្រូវ។ នេះជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cor ព្រមទាំងជាឱកាសដើម្បីអ្នកភូមិជួបជុំគ្នា ដើម្បីចូលរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ ដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួនផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ