Trending now

ក្រសួងសុខាភិបាលណែនាំអំពីដំណើរការផ្តល់ ៉លិខិតឆ្លងដែនវ៉ាក់សាំង"

11:41 | 23/12/2021 ឌីណា

យុគសម័យ - នៅក្នុងលិខិតផ្លូវការលេខ ៥៧៧៧២/QD-BYT ក្រសួងសុខាភិបាលណែនាំដំណើរការនៃការផ្តល់"លិខិតឆ្លងដែនវ៉ាក់សាំង" ដែលបានអនុវត្តនៅគ្រប់កន្លែងចាក់ថ្នាំនៅទូទាំងប្រទេស។

Phu Quoc ស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដំបូងគេមកដល់វៀតណាមដោយមានលិខិតឆ្លងដែនវ៉ាក់សាំង Phu Quoc ស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ដំបូងគេមកដល់វៀតណាមដោយមានលិខិតឆ្លងដែនវ៉ាក់សាំង
វៀតណាមទទួលស្គាល់បណ្តោះអាសន្ននូវលិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសនិងដែនដីចំនួន ៧១ វៀតណាមទទួលស្គាល់បណ្តោះអាសន្ននូវលិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសនិងដែនដីចំនួន ៧១
ក្រសួងសុខាភិបាលណែនាំអំពីដំណើរការផ្តល់  ៉លិខិតឆ្លងដែនវ៉ាក់សាំង

ក្រសួងសុខាភិបាលណែនាំអំពីដំណើរការផ្តល់ ៉លិខិតឆ្លងដែនវ៉ាក់សាំង"

ដំណើរការផ្តល់អោយមាន ៣ ជំហាន៖

ជំហានទី ១ ៖ គ្រឹះស្ថានចាក់វ៉ាក់សាំង Covid-19 ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានអំពីអ្នកទទួលការចាក់វ៉ាក់សាំង Covid-19 យោងតាមការណែនាំដែល​បាន​ចែងក្នុងលិខិតផ្លូវការ ៨៩៣៨/BYT-DP ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ និងលិខិត ៩៤៣៨ /BYT-IT បានចុះនៅថ្ងៃទី ៥ ខែ​ វិច្ឆិកា ឆ្នាំ២០២១។

ជំហានទី ២៖ គ្រឹះស្ថានចាក់វ៉ាក់សាំង Covid-19 អនុវត្តការចុះហត្ថលេខាលើទិន្នន័យវ៉ាក់សាំង Covid-19 នៅលើវេទិកាគ្រប់គ្រងការចាក់វ៉ាក់សាំង Covid-19។ វេទិកានេះភ្ជាប់ និងចែករំលែកទិន្នន័យការចាក់វ៉ាក់សាំងជាមួយប្រព័ន្ធគ្រប់គ្រងវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង Covid-19 ដែលឆ្លើយតបទៅនឹងបទប្បញ្ញត្តិស្តីពីការភ្ជាប់ទិន្នន័យវេជ្ជសាស្ត្រដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

ជំហានទី ៣​ ៖ នាយកដ្ឋានសុខាភិបាលបង្ការ (ក្រសួងសុខាភិបាល) ចុះហត្ថលេខាលើវិញ្ញាបនបត្រនៃការទទួលការចាក់​វ៉ាក់សាំង Covid-19 សម្រាប់សមូហភាព​ ។ វិញ្ញាបនបត្របានចេញដោយប្រើទម្រង់កូដ QR យោងទៅតាមស្តង់ដារបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប។

"លិខិតឆ្លងដែនវ៉ាក់សាំង" នឹងបង្ហាណព័ត៌មានចំនួន ១១ រួមមាន នាមខ្លួន និងនាមត្រកូល ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ ជំងឺដែលវិញ្ញាបនបត្រតបានកំណត់ ចំនួននៃការចាក់វ៉ាក់សាំង កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង លេខចាក់វ៉ាក់សាំង ផលិតផលវ៉ាក់សាំង ក្រុមហ៊ុនផលិតវ៉ាក់សាំងឬ​ក្រុមហ៊ុន​ផ្គត់ផ្គង់វាក់​សាំង លេខបញ្ជាក់។

ពត៌មានដែលរួមមានឈ្មោះនិង​នាម​ត្រកូល និងថ្ងៃខែឆ្នាំកំណើត នឹងបានរួមបញ្ចូលជាមួយឯកសារអត្តសញ្ញាណផ្សេងៗ ទៀត ដូចជាអត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណសញ្ជាតិ ឬលិខិតឆ្លងដែន ដើម្បីជួយកំណត់អត្តសញ្ញាណរបស់​អ្នក​ម្ចាស់។

ព័ត៌មាននឹងបានចុះហត្ថលេខាជាឌីជីថល អ៊ិនគ្រីប និងខ្ចប់ជាកូដ QR តាម​ទម្រង់ ២ D ។ លេខកូដ QR នឹងផុតកំណត់ រយៈពេល ១២ខែ គិតចាប់ពីថ្ងៃបង្កើត៕

ឌីណា

ក្រសួង​សុខាភិបាលវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម