Trending now

វៀតណាមទទួលស្គាល់បណ្តោះអាសន្ននូវលិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសនិងដែនដីចំនួន ៧១

10:56 | 22/10/2021 យោងតាមវិទ្យុសំលេងវៀតណាម

នៅរសៀលថ្ងៃទី២១ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង ការបរទេសវៀតណាមដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថានាបច្ចុប្បន្នវៀតណាមកំពុងទទួលស្គាល់ លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់ប្រទេសនិងតំបន់ដែនដីចំនួន៧២ ហើយ ផ្ទុយមកវិញ មានប្រទេសនិងតំបន់ដែនដីមួយចំនួនក៏ទទួលស្គាល់វិញ្ញាបនបត្រ ចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឬលិខិតបញ្ជាក់អ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ក្នុងនីតិវិធី ត្រួតពិនិត្យអន្តោប្រវេសន៍ផងដែរ។

វៀតណាមទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ជាមួយបណ្តាប្រទេស វៀតណាមទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ជាមួយបណ្តាប្រទេស
Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរដែលមាន “លិខិតឆ្លងដែនវ៉ាក់សាំង” តាមរយៈ ៣ ដំណាក់កាល Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរដែលមាន “លិខិតឆ្លងដែនវ៉ាក់សាំង” តាមរយៈ ៣ ដំណាក់កាល
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)

លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ «ប្រទេសនិងតំបន់ដែនដីចំនួន៧២ បានណែនាំពីសណ្ឋានវិញ្ញាបនបត្រ ចាក់ វ៉ាក់សាំងជាមួយក្រសួងការបរទេស។ តាមនោះ មនុស្សដែលមានវិញ្ញាបនបត្រនៃក្រុម ប្រទេសនេះ នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម ហើយកាត់បន្ថយរយៈ ពេលធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃតាមបទបញ្ញត្តិអំពីការចាក់វ៉ាក់សាំងគ្រប់២ដូស ឬអ្នក ជម្ងឺកូវីដ-១៩បានជាសះស្បើយ។ ក្រៅពីនោះ ក្រសួងការបរទេសក៏បានពិភាក្សា ជាមួយដៃគូចំនួនជិត៨០ ដើម្បីទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងឬដែលបាន ហៅថាលិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក»។

ពាក់ព័ន្ធដល់វិធានការជួយទ្រទ្រង់របស់រដ្ឋាភិបាលចំពោះវិនិយោគិន សហគ្រាស បរទេស នៅពេលវៀតណាមឈានចូលសភាពធម្មតាបែបគន្លងថ្មីនោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

«រដ្ឋាភិបាលក៏កំពុងអនុវត្តន៍វិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់ ដើម្បីរុញថយជម្ងឺរាត ត្បាត បង្កើតក្រុមការងារពិសេសដើម្បីដោះស្រាយការលំបាក ការជំពាក់ជំពិនរបស់ សហគ្រាស ហើយចេញផ្សាយសេចក្ដីសម្រេចចិត្ត គោលនយោបាយជាច្រើនដើម្បី ជួយទ្រទ្រង់សហគ្រាស សហករណ៍ អាជីវកម្មលក្ខណៈគ្រួសារ ដែលកំពុងជួបការ លំបាកដោយសារជម្ងឺកូវីដ-១៩។ រដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្ទៀងស្ដាប់ និង ចែករំលែក បង្កលក្ខណៈជាអតិបរមាដល់សហគ្រាស វិនិយោគិនបរទេស ដោះស្រាយ ការលំបាកហើយបង្កើតសភាពធម្មតាបែបគន្លងថ្មី សំដៅស្ដារប្រតិបត្តិការផលិតកម្ម អាជីវកម្មក្នុងពេលឆាប់បំផុត តាមបាវចនាកុំឲ្យអាក់ខានខ្សែសង្វាក់ផលិតកម្ម ធានាការ ធ្វើចរាចរណ៍យ៉ាងរលូនលើទូទាំងប្រទេស ហើយខេត្ត ក្រុងនានាមិនត្រូវបានចេញ ផ្សាយបទបញ្ញត្តិមិនសមហេតុផលនោះឡើយ»៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR