Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា

12:55 | 19/12/2021

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសំដៅជំរុញទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌបក្ស សភា រដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន និងទំនាក់ទំនងរវាងខេត្ត ក្រុងនានារបស់វៀតណាមជាមួយរដ្ឋនានារបស់ឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរទិវាឯករាជ្យជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរទិវាឯករាជ្យជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថាន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌានោះ នាយប់ថ្ងៃទី ១៧ ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Pinarayi Vijayan អភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា (រូបថត៖ quochoi.vn)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសំដៅជំរុញទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌបក្ស សភា រដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន និងទំនាក់ទំនងរវាងខេត្ត ក្រុងនានារបស់វៀតណាមជាមួយរដ្ឋនានារបស់ឥណ្ឌា។ ប្រជានរដ្ឋសភាបានសង្តត់ធ្ងន់ថាវៀតណាមជានិច្ចកាលស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន សហគ្រាសឥណ្ឌានិយាយរួម និងរដ្ឋ Kerala និយាយដោយឡែកជំរុញការវិនិយោគចូលមកវៀតណាមលើវិស័យដែលឥណ្ឌាមានប្រៀបខ្លាំង។

ជាការឆ្លើយតប អភិបាលរដ្ឋ Kerala បានចែករំលែកថា ដោយមានប្រៀបខ្លាំងអំពីបណ្ដោយឆ្នេរសមុទ្រយ៉ាងវែង ហើយមានបឹងបួរជាច្រើននោះ រដ្ឋ Kerala មានលក្ខណៈដូចគ្នាជាច្រើនជាមួយខេត្ត ក្រុងនានារបស់វៀតណាម។ ដូច្នេះហើយ ភាគីទាំងពីរអាចសហប្រតិបត្តិការលើវិស័យកសិកម្ម ដាំដំណាំម្រេច កាហ្វេ កៅស៊ូ។ ទន្ទឹមនឹងនេះ រដ្ឋ Kerala ក៏អាចជួយឧបត្ថម្ភដល់មូលដ្ឋានវៀតណាមលើវិស័យបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី