សន្និបាតលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ នាពេលថ្មីៗនេះ បានឯកភាពខ្ពស់លើសំណើអំពីការបន្តរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយឡើងវិញ រៀបចំអង្គភាពរដ្ឋបាល និងរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។
អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ |
ការរៀបចំអង្គភាពរដ្ឋបាលមូលដ្ឋានលើកនេះ ត្រូវបានកសាងឡើងដោយឈរលើស្មារតីវិទ្យាសាស្ត្រ របកគំហើញ ភាពច្នៃប្រឌិត ការច្បាមជាប់នូវស្ថានភាពជាក់ស្ដែង ជាមួយនឹងចក្ខុវិស័យយ៉ាងហោចណាស់១០០ឆ្នាំ ធានាការបង្កើត និងពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ថ្មី ដែលសមស្របនឹងការអភិវឌ្ឍប្រទេសជាតិ។បដិវត្តន៍នៃការរៀបចំក្បាលម៉ាស៊ីនដឹកនាំប្រព័ន្ធនយោបាយបាននិងកំពុងប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់ ដោយមានការឯកភាពខ្ពស់ក្នុងបក្សទាំងមូល និងការគាំទ្រពីប្រជាជន។
![]() |
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។ |
ការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលមិនធ្លាប់មានពីមុនមក
ការរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិតរបស់វៀតណាមនឹងរួមមានថ្នាក់ខេត្ត (ខេត្ត ក្រុងស្ថិតក្រោមឱវាទមជ្ឈិម) និងថ្នាក់ឃុំ (ឃុំ សង្កាត់ តំបន់ពិសេសក្រោមឱវាទខេត្ត ក្រុង)។ ថ្នាក់ស្រុកនឹងចប់ដំណើរការ ដែលបានជំនួសដោយគំរូ ២ កម្រិតខាងលើ។
មជ្ឈិមក៏បានឯកភាពថា បន្ទាប់ពីរៀបចំឡើងវិញ ប្រទេសទាំងមូលនឹងមានអង្គភាពរដ្ឋបាលថ្នាក់ខេត្តចំនួន ៣៤។ ទន្ទឹមនឹងនោះ ការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលថ្នាក់ឃុំ នឹងត្រូវបានអនុវត្តន៍ ដើម្បីកាត់បន្ថយចំនួនឃុំ-សង្កាត់ទូទាំងប្រទេស ពី ៦០% ទៅ ៧០%។
និយាយអំពីតម្រូវការដែលមជ្ឈិមបានដាក់ចេញសម្រាប់ការរៀបចំលើកនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“អាជ្ញាធរមូលដ្ឋានបន្ទាប់ពីការរៀបចំឡើងវិញ ត្រូវតែធានាឲ្យមានភាពសកម្ម ប្រសិទ្ធភាព ជិតស្និទ្ធជាមួយប្រជាជន បំពេញតាមតម្រូវការនៃអភិបាលកិច្ចសង្គមទំនើប សម្រេចបាននូវគោលដៅកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ បង្កើតឋានៈនិងកម្លាំងថ្មីសម្រាប់ភារកិច្ចធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ បង្កើតសន្ទុះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្តោតលើការជំរុញសេដ្ឋកិច្ចឯកជន។ ពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ថែទាំជីវភាពរស់នៅខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង”។
ដើម្បីឱ្យការរៀបចំត្រូវបានអនុវត្តន៍ភ្លាមៗ និងស៊ីសង្វាក់គ្នា គណៈកម្មាធិការមជ្ឈិមបានឯកភាពលើគោលជំហរធ្វើវិសោធនកម្ម និងបំពេញបន្ថែមរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋទាក់ទងនឹង
បទប្បញ្ញត្តិស្តីពីអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើដល់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ; បទប្បញ្ញត្តិស្តីពីរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម; ចូលជាធរមានចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ២០២៥។
![]() |
កិច្ចប្រជុំទូទាំងប្រទេសដើម្បីជ្រួតជ្រាបនិងដាក់ឲ្យអនុវត្តន៍នូវសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។ |
ដាក់ពង្រាយយ៉ាងប្ដូរផ្ដាច់ ជាមួយនឹងការផ្តោតអារម្មណ៍ខ្ពស់
ពីរថ្ងៃបន្ទាប់ពីសន្និបាតមជ្ឈិមលើកទី ១១ គណៈកម្មាធិការមជ្ឈិមដឹកនាំការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈិម បានបើកកិច្ចប្រជុំលើកទី ៣ នៅថ្ងៃទី ១៤ ខែមេសា។ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទលើក្រុមការងារជាក់លាក់ចំនួន ១២១ ដែលផ្សារភ្ជាប់នឹងទំនួលខុសត្រូវ និងកាលកំណត់នៃការសម្រេចការងារសម្រាប់ថ្ងៃនីមួយៗ។ យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ក្រុមការងារទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាទៅវិញទៅមក ហើយការងារមួយយឺតយ៉ាវ នឹងធ្វើឱ្យប្រព័ន្ធទាំងមូលយឺតយ៉ាវដែរ។ ដូច្នេះហើយ មិនអាចពន្យារពេលការងារណាមួយបានទេ ជាពិសេសក្រុមការងារអំពីការសុក្រិតស្ថាប័ន ច្បាប់ និងបទប្បញ្ញត្តិរបស់បក្ស ត្រូវតែសម្រេចជាមុនសិនដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ការរៀបចំអនុវត្ត។
ក្នុងពេលជាមួយគ្នានោះ នាព្រឹកថ្ងៃទី ១៦ មេសា នៅសាលប្រជុំ Dien Hong (រដ្ឋធានីហាណូយ) ការិយាល័យនយោបាយ និងគណៈលេខាបានបើកកិច្ចប្រជុំទូទាំងប្រទេស ដើម្បីជ្រួតជ្រាបនិងដាក់ឲ្យអនុវត្តន៍នូវគោលជំហរនិងសេចក្តីសម្រេចសំខាន់ៗ ដែលទើបតែបានអនុម័តដោយសន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។ សន្និសីទនេះត្រូវបានចាក់ផ្សាយដោយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍និងវិទ្យុទៅកាន់មូលដ្ឋាន។ ប្រការនេះបង្ហាញពីសារៈសំខាន់នៃខ្លឹមសារដែលចាំបាច់ត្រូវជ្រួតជ្រាប ក៏ដូចជាវិសាលភាពឥទ្ធិពលនៃខ្លឹមសារទាំងនេះផងដែរ។ នេះក៏ជាខ្លឹមសារដែលបក្ខជន និងប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងយកចិត្តទុកដាក់ និងមានបំណងចង់អនុវត្តន៍ក្នុងពេលឆាប់ៗនេះ។
ការបន្តរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងគោលដៅខ្ពស់បំផុតដើម្បីការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកប
ដោយស្ថិរភាព និងនិរន្តរភាពរបស់ប្រទេសជាតិ ការថែទាំជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ការបង្រួមក្បាលម៉ាស៊ីនដឹកនាំ ផ្លាស់ប្តូរពីការគ្រប់គ្រងអកម្ម ទៅសកម្មដើម្បីបម្រើប្រជាជន។ ទន្ទឹមនឹងនោះ បម្រើការអភិវឌ្ឍ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីរៀបចំ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលជំហររបស់បក្សទៅក្នុងជីវភាពជាក់ស្តែងនៅក្នុងយុគសម័យនៃការអភិវឌ្ឍ និងវិបុលភាព៕
![]() កាលពីដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។ |
![]() នាថ្ងៃទី ១២ ខែមេសា នៅវត្តពងទឹកថ្មី ឃុំ Tuan Tuc (ស្រុក Thanh Tri ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម) គណៈកម្មាធិការដឹកនាំបុណ្យតេតកងទ័ព-ប្រជាជនខេត្ត Soc Trang បានប្រារព្ធពិធីបូកសរុបលទ្ធផលសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥ នៅស្រុក Thanh Tri។ |
មតិពីមិត្តអ្នកអាន