Trending now

ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ

09:48 | 16/04/2025 វិច្ឆិកា

កាលពីដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

មុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ របស់កម្ពុជា នឹងឈានចូលនៅពាក់កណ្តាលខែមេសានេះ ក្នុងប៉ុន្មានថ្ងៃនេះ ស្ថានទូត និងស្ថាប័នពាក់ព័ន្ធនានារបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយនឹងស្ថាប័ន អង្គភាព និងមូលដ្ឋាននានានៃប្រទេសវៀតណាម បានចាត់តាំងគណៈប្រតិភូជាច្រើនបានទៅជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់កម្ពុជា ដែលបង្ហាញពីសាមគ្គីភាព មិត្តភាព និងប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។

លោក អ៊ឹម ឈុនលឹម (ខាងស្តាំដៃ)  ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត មកជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា (រូបថត៖ vnanet.vn)
លោក អ៊ឹម ឈុនលឹម (ខាងស្តាំដៃ) ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត មកជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា (រូបថត៖ vnanet.vn)

នាដើមខែមេសា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមានជំនួប និងជូនពរឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ដូចជា លោកអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ល។

នៅក្នុងជំនួបទាំងនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតបានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃក្រសួង ស្ថាប័ន អង្គភាពនានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានផ្ដល់ជំនួយដ៏មានតម្លៃដល់ប្រទេស និងប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមក។

ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមមាន វិស័យការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននឹងបន្តត្រូវបានជំរុញ និងពង្រឹងបន្ថែមទៀតនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានស្នើឱ្យស្ថាប័ន ក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរបន្តពង្រឹងសកម្មភាពសហប្រតិបត្តិការ ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។

លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត ទទួលជួបលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា (រូបថត៖ vnanet.vn)
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត ទទួលជួបលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា (រូបថត៖ vnanet.vn)

ភាគីកម្ពុជាបានបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលតែងតែប្រកៀកស្មាជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ព្រមទាំងថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាម ដែលបានជួយកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តជួយកម្ពុជាស្តារ កសាង និងអភិវឌ្ឍប្រទេសក្នុងរយៈពេលកន្លងមក។ ភាគីកម្ពុជាសន្យាបន្តពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាព វៀតណាម-កម្ពុជា ប្រកបដោយនិរន្តរភាពជារៀងរហូត។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ របស់កម្ពុជា ស្ថាប័ន អង្គភាព និងមូលដ្ឋានជាច្រើនរបស់វៀតណាម ក៏បានចាត់តាំងគណៈប្រតិភូជាច្រើនទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៅកម្ពុជាផងដែរ៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស