Trending now

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue

12:23 | 19/12/2021

កាសែត The Times of India នាថ្ងៃទី ១៦ ខែធ្នូ មានអត្ថបទវាយតំលៃដំណើរទស្សនកិច្ចនៅឥណ្ឌា របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរទិវាឯករាជ្យជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរទិវាឯករាជ្យជាតិនៃសាធារណរដ្ឋកាហ្សាក់ស្ថាន
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងដាក់ផ្លាកសញ្ញាទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងដាក់ផ្លាកសញ្ញាទីស្នាក់ការថ្មីរបស់ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េ

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយមានសារៈសំខាន់ខ្លាំងណាស់ ព្រោះទាំងឥណ្ឌានិងវៀតណាម សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Putin ឥណ្ឌានិងរុស្ស៊ីបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការសាងសង់រោងចក្រថាមពលនុយ ក្លេអ៊ែរនៅក្នុងប្រទេសទីបី ដូចដែលបានបង្ហើយនៅប្រទេសបង់ក្លាដែស។ ប្រការនេះ បើកចេញឱកាសសហប្រតិបត្តិការត្រីភាគីឥណ្ឌា-រុស្ស៊ី-វៀតណាម ដើម្បីសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរនៅវៀតណាម។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែលើវិស័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចនិងសន្តិសុខដែនសមុទ្រផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue

អត្ថបទនេះបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងអំឡុងពេលជំងឺរាតត្បាតគឺជាអព្ភូតហេតុ ហើយថា វៀតណាមកំពុងលេចចេញដូចជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយ។ កត្តាទាំងនេះធ្វើឱ្យឥណ្ឌាចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយវៀតណាមមានសារៈ សំខាន់ជាពិសេស។ តាមអត្ថបទនេះ ទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាមានសក្ដានុពលខ្លាំងក្នុងការធានាសន្តិភាព វិបុលភាព និងស្ថិរភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស