នាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ វេទិការដ្ឋមន្ត្រី លើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៃអង្គមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ បានរៀបចំនៅខេត្តព្រះសីហនុ
ថ្លែងមតិក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម លោក Le Minh Ngan បានឲ្យដឹងថា ដោយមានការគាំទ្រពីអង្គការអន្តរជាតិ ជាពិសេស PEMSEA វៀតណាមបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសមុទ្រអាស៊ីបូព៌ា។
![]() |
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ AMS) |
«វៀតណាមមានបំណងចង់សហការជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដើម្បីធ្វើសកម្មភាពរួមគ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសមុទ្រអាស៊ីបូព៌ានៅវៀតណាម»។
លោក សាយ សំអាល់ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិការដ្ឋមន្ត្រី លើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ានៃអង្គមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ នៅខេត្តព្រះសីហនុ៖ «កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់យើង»។
ឯកឧត្តម សាយ សំអាល់ បានបន្តថា ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហាសមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី ដូច្នេះយើងត្រូវចេះច្បាមចាប់យកឱកាសទាំងអស់ ដែលមាននៅចំពោះមុខ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយនឹងទស្សនវិស័យ SDS-SEA របស់យើង។
![]() |
គណៈប្រតិភូវៀតណាមបានចូលរួមវេទិកានេះ។ (រូបថត៖ VGP) |
ឯកឧត្តម សាយ សំអាល់ បានបន្តថា ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហាសមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី ដូច្នេះយើងត្រូវចេះច្បាមចាប់យកឱកាសទាំងអស់ ដែលមាននៅចំពោះមុខ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយនឹងទស្សនវិស័យ SDS-SEA របស់យើង។
គួររម្លឹកឱ្យដឹងថា ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្ទអាស៊ីបូព៌ា ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។
![]() |
លោក សាយ សំអាល់ នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៅខេត្តព្រះសីហនុពីថ្ងៃទី២ ធ្នូ ។ (រូបថត៖ Postkhmer) |
គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១)ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២)បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និងទី៣)កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា៕ដោយ៖ម៉ាដេប៉។
AMS/VGP
មតិពីមិត្តអ្នកអាន