​វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១

11:04 | 03/12/2021 Print
នា​ព្រឹក​ថ្ងៃទី​ ២ ខែ ធ្នូ ឆ្នាំ ២០២១ វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ បានរៀបចំនៅ​ខេត្ត​ព្រះសីហនុ
នាយករដ្ឋមន្ត្រី​កម្ពុជា​ ​លើកឡើង​ពី​គោលដៅ​សំខាន់​ៗ​ចំនួន​៦​ ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​៣​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ​លើកឡើង​ពី​គោលដៅ​សំខាន់​ៗ​ចំនួន​៦​ ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១​៣​
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ​២០២១ លើក​កម្ពស់​ភាពជា​ដៃ​គូទ្វីបទាំងពីរ​តាម​រយៈ​សិល្បៈ​និង​វប្បធម៌​” មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ​២០២១ លើក​កម្ពស់​ភាពជា​ដៃ​គូទ្វីបទាំងពីរ​តាម​រយៈ​សិល្បៈ​និង​វប្បធម៌​”

ថ្លែងមតិក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម លោក Le Minh Ngan បានឲ្យដឹងថា ដោយមានការគាំទ្រពីអង្គការអន្តរជាតិ ជាពិសេស PEMSEA វៀតណាមបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសមុទ្រអាស៊ីបូព៌ា។

ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ AMS)
ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ AMS)

«វៀតណាមមានបំណងចង់សហការជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដើម្បីធ្វើសកម្មភាពរួមគ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា។ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសមុទ្រអាស៊ីបូព៌ានៅវៀតណាម»។

លោក សាយ ​សំ​អាល់ ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​វេទិកា​រដ្ឋមន្ត្រី លើក​ទី៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ានៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​ ២ ខែ ធ្នូ ឆ្នាំ ២០២១ នៅ​ខេត្ត​ព្រះសីហនុ៖ ​«កម្ពុជា​ប្តេជ្ញា​ចំពោះ​គោល​ការណ៍​ផែន​ការ​ខៀវ (Blue Print) ប្រកប​ដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​កា​រអភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​របស់​យើង»​។

ឯកឧត្តម សាយ សំអាល់ បានបន្តថា ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហាសមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី ដូច្នេះយើងត្រូវចេះច្បាមចាប់យកឱកាសទាំងអស់ ដែលមាននៅចំពោះមុខ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយនឹងទស្សនវិស័យ SDS-SEA របស់យើង។

ក្រុមប្រតិភូវៀតណាមចូលរួមវេទិកា។ (រូបថត៖ VGP)
គណៈប្រតិភូវៀតណាមបានចូលរួមវេទិកានេះ។ (រូបថត៖ VGP)

ឯកឧត្តម សាយ សំអាល់ បានបន្តថា ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហាសមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី ដូច្នេះយើងត្រូវចេះច្បាមចាប់យកឱកាសទាំងអស់ ដែលមាននៅចំពោះមុខ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមជាមួយនឹងទស្សនវិស័យ SDS-SEA របស់យើង។

គួររម្លឹកឱ្យដឹងថា ក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្ទអាស៊ីបូព៌ា ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។

លោក សាយ សំអាល់ នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៅខេត្តព្រះសីហនុពីថ្ងៃទី២ ធ្នូ ។ (រូបថត៖ Postkhmer)
លោក សាយ សំអាល់ នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៅខេត្តព្រះសីហនុពីថ្ងៃទី២ ធ្នូ ។ (រូបថត៖ Postkhmer)

គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១)ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២)បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និងទី៣)កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា៕ដោយ៖ម៉ាដេប៉។

© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម