មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈសិល្បៈនិងវប្បធម៌” ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃអាស៊ី និងអឺរ៉ុប ក្នុងវិស័យសិល្បៈ រួមជាមួយការលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈការទំនាក់ទំនង និងកិច្ចសហការ។ មហោស្រពវប្បធម៌នេះ មានការសម្ដែងសិល្បៈចម្រុះជាច្រើនប្រភេទ តាមអនឡាញ។ Lễ hội văn hóa Á-Âu 2021 với chủ đề "Thúc đẩy quan hệ đối tác Á-Âu thông qua nghệ thuật và văn hóa" được tổ chức tại với mục đích thúc đẩy giao lưu nhân dân giữa châu Á và châu Âu trong lĩnh vực nghệ thuật, cùng với việc thúc đẩy quan hệ đối tác Á-Âu thông qua truyền thông và sự hợp tác. Lễ hội văn hóa này có nhiều chương trình biểu diễn nghệ thuật tổng hợp trực tuyến.Bộ Văn hóa và Mỹ thuật đã hợp tác với Liên minh châu Âu (EU) và Quỹ Á-Âu (ASEF) tổ chức lễ hội văn hóa Á-Âu, một trong những sự kiện đồng hành chính thức của ASEM13, nêu bật sự đa dạng văn hóa và giao lưu nghệ thuật giữa Châu Á và Châu Âu.Hội nghị Á-Âu (ASEM) là một diễn đàn liên chính phủ được thành lập năm 1996 nhằm thúc đẩy đối thoại và hợp tác giữa châu Á và châu Âu. Hiện có 51 quốc gia đối tác, 30 trong số đó ở châu Âu và 21 ở châu Á, bao gồm Liên minh châu Âu và Ban Thư ký ASEAN đã thành lập tổng cộng 53 đối tác.
![]() |
![]() |
![]() |
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ លើកកម្ពស់ភាពជាដៃគូទ្វីបទាំងពីរតាមរយៈសិល្បៈនិងវប្បធម៌” |
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការមួយ ក្នុងចំណោមព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្ដូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។
សូមរំឭកផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាអន្តររដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសនៅប៉ែកអឺរ៉ុប និង២១ជាប្រទេសនៅអាស៊ី ដោយរួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបានជាដៃគូសរុបចំនួន៥៣។
ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា។
មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមចំណងជើងថា “អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌” គឺជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងតាមប្រព័ន្ធអនឡាញ។
លោក គឹម ពេជ្រពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។
លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា ព្រឹត្តិការណ៍នេះ បង្កើតបានជាកិច្ចខិតខំស្វែងរកសក្ដានុពលដ៏ធំសម្បើម ភាពស៊ីចង្វាក់គ្នានៃកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌ និងកិច្ចសហការបង្កើតស្នាដៃសិល្បៈរវាងទ្វីបទាំងពីរ ដែលជាវេទិកាវប្បធម៌ ដ៏លេចធ្លោមួយ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប។
«មហោស្រពនេះក៏មានគោលបំណង បង្កើនការយល់ដឹង អំពីដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដល់សហគមន៍សិល្បៈ នៃតំបន់ទាំងពីរ និងសាធារណជនទូទៅដែរ។ បន្ថែមពីនោះ ក៏ចង់បង្ហាញពីទស្សនៈ និងគុណតម្លៃរបស់អាស៊ី-អឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងទ្វីបទាំងពីរផងដែរ»។ នេះជាការបញ្ជាក់របស់លោក គឹម ពេជ្រពិនន់។
ចំណែកលោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកកិច្ចការនយោបាយ និងព័ត៌មានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ការសម្ដែងល្ខោន របាំ តន្ត្រី សិល្បៈទស្សនីយភាព ភាពយន្ត និងការតាំងពិព័រណ៍ជាដើម ទាំងសម្ដែងផ្ទាល់និងតាមអនឡាញ អាចធ្វើឱ្យប្រជាជន នៃប្រជាជាតិទាំងពីរ ចូលរួមបានយ៉ាងច្រើន។
អនុប្រធានបេសកកម្មការទូតរូបនេះ បន្ថែមថា ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី មានវប្បធម៌ចម្រុះដ៏សម្បូរបែប ហើយនេះជាឱកាសល្អ ដែលអនុញ្ញាតឱ្យសិល្បករ មកពីទ្វីបទាំងពីរអាចបង្ហាញវប្បធម៌របស់ខ្លួនរៀងៗខ្លួន។ យ៉ាងណាលោកក៏បានបញ្ជាក់ផងដែរថា ការបង្ហាញទម្រង់សិល្បៈទាំងនោះ មិនផ្ដោតតែលើសិល្បៈ ឬវប្បធម៌បែបប្រពៃណី ឬបែបបុរាណនោះទេ ប៉ុន្តែក៏ផ្ដោតផងដែរនូវវប្បធម៌ទំនើប ដែលជាការបង្កើតឡើងថ្មី របស់ទ្វីបទាំងពីរ ដោយអាចឆ្លុះបញ្ចាំងពីអ្វីដែលមានក្នុងវប្បធម៌ទាំងនោះ។
លោក ទិហាមៀ ហ្ស៊ីកា ពន្យល់បន្ថែម៖«វប្បធម៌យើង មិនផ្ដោតតែទៅលើអ្វីដែលអរូបីប៉ុណ្ណោះទេ។ វប្បធម៌មានភាពទូលំទូលាយច្រើនជាងនោះ ដោយវាជាកត្តាមួយ ឬជាបែបបទមួយដែលអនុញ្ញាតឱ្យ ប្រជាជាតិនៃប្រទេសមួយ អាចស្គាល់ប្រជាជាតិនៃប្រទេសមួយទៀតបាន។ ដូច្នេះមហោស្រពនេះ គឺជាឱកាសមួយនៃការសិក្សា ឱ្យស្គាល់គ្នាទៅវិញទៅមក»។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ ព្រឹត្តិការណ៍ជាង៣០ ដោយមានសិល្បករអាស៊ី និងអឺរ៉ុបជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្ដែងល្ខោន របាំ តន្ត្រី ការតាំងពិព័រណ៍ និងវេទិកាជជែកពិភាក្សាជាដើម៕
Thmeythmey/cambodianess
មតិពីមិត្តអ្នកអាន