Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

11:24 | 25/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Kitaoka Shinichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធាន JICA  (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធាន JICA (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានសំខាន់ៗរបស់ JICA ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាម ក៏ដូចជាដាក់ពង្រាយយ៉ាងឆាប់រហ័សនូវវ៉ាក់សាំងជាង ៤ លានដូស និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនផ្សេងទៀត ដែលរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភសម្រាប់វៀតណាមពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺ និងលើកកម្ពស់គុណភាពនៃសេវាវេជ្ជសាស្រ្ត។ នាយករដ្ឋមន្ត្រីបានស្នើជប៉ុនផ្តល់ឲ្យវៀតណាមនូវ ODA ជំនាន់ថ្មីជាមួយនឹងវិធីសាស្រ្ត និងវិធានការថ្មី។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រាក់កម្ចី ODA បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ JICA មកបំពេញការងារនៅវៀតណាមក្នុងបរិបទឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើគម្រោងជាអតិបរមា។

លោកប្រធាន Kitaoka បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគម្រោង ODA របស់វៀតណាម ហើយបានមានប្រសាសន៍ថា លោកនឹងប្រើប្រាស់គំរូជោគជ័យក្នុងការគាំទ្រការសាងសង់មន្ទីរពេទ្យធំៗនៅវៀតណាមអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ JICA ដើម្បីដាក់ពង្រាយសាងសង់មន្ទីរពេទ្យចំនួន ១០០ វិទ្យាស្ថាននៅក្នុងប្រទេសផ្សេងៗ។ លោកប្រធាន Kitaoka បានសន្យាបន្តគាំទ្រកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការវិនិយោគសាធារណៈ និងការអភិវឌ្ឍន៍ធនធានមនុស្ស៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់