Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន

11:20 | 25/11/2021 យោងតាមវិឡូសំលេងវៀតណាម

នាថ្ងៃទី ២៤ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបជាមួយថ្នាក់ដឹកនាំនៃក្រុមសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងសាកលវិទ្យាល័យជប៉ុនជាច្រើនដែលមានបំណងចង់វិនិយោគនៅវៀតណាមលើវិស័យជាច្រើនដូចជា ដឹកជញ្ជូន អចលនទ្រព្យ ថាមពល សុខាភិបាលនិងអប់រំ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅជប៉ុន
ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗ និងជួបសន្ទនាជាមួយអ្នកវិនិយោគជប៉ុន។ (រូបថត៖ TTXVN)

ក្នុងជំនួបទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនឱសថ Shionogi លោកនាយករដ្ឋមន្ត្រីបានឯកភាពជាមួយសំណើគាំទ្រវៀតណាមក្នុងការធ្វើតេស្តផលិតវ៉ាក់សាំងនិងថ្នាំ ព្យាបាលជំងឺកូវីដ ១៩ របស់សម្ព័ន្ធក្រុមហ៊ុន រួមចំណែកជួយវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ក្នុងជំនួបទទួលជួបជាមួយលោក Higashihara Toshiaki ប្រធានសម្ព័ន្ធក្រុមហ៊ុន Hitachi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាគោលការណ៍ជាមួយនឹងសំណើរបស់ក្រុមហ៊ុនស្តីពីការបើកទូលាយការវិនិយោគលើគម្រោងអំពីបរិស្ថាន សុខាភិបាលនិងការកាត់បន្ថយការខូច ខាតដោយគ្រោះមហន្តរាយ វិស័យផ្លូវដែក ព្រមទាំងលើកឡើងថា វិស័យដែល Hitachi ចាប់អារម្មណ៍ រដ្ឋាភិបាលវៀតណាមក៏ត្រូវការការអភិវឌ្ឍន៍ផងដែរ។

នាថ្ងៃដដែល នៅឯកិច្ចសន្ទនាជាមួយវិនិយោគិនជប៉ុន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទិសដៅនាពេលខាងមុខរបស់វៀតណាមគឺផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍បៃតង ស្របតាមធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល។ លោកនាយករដ្ឋមន្ត្រីក៏បានឆ្លើយសំណួរជាច្រើនដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ ដូចជាគោលនយោបាយដីធ្លីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផ្លូវដែក ទិសដៅអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មថាមពល និងទីក្រុងឆ្លាតវៃជាដើម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន