Trending now
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖

ការកសាងច្បាប់ត្រូវតែច្បាមជាប់នឹងតម្រូវការនៃស្ថានភាពជាក់ស្ដែង

10:06 | 19/11/2021 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី១៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោកPham Minh Chinh បាន អញ្ជើញធ្វើអធិបតីដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលអំពីជំនាញច្បាប់ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២១ ដែលពិភាក្សាអំពីការងារកសាងសេចក្ដីព្រាងច្បាប់។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Cao Bang នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅខេត្ត Cao Bang
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VNA)
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VNA)

នៅកិច្ចប្រជុំ រដ្ឋាភិបាលបានពិភាក្សាលើសំណើរអំពីកសាងសេចក្ដីព្រាងនៃច្បាប់ តម្លៃ (ធ្វើវិសោធនកម្ម) ច្បាប់ធានារ៉ាប់រងសុខាភិបាល (ធ្វើវិសោធនកម្ម) ច្បាប់ធានា រ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) ច្បាប់ដោះដូរអេឡិចត្រូនិក (ធ្វើវិសោធនកម្ម) ច្បាប់រក្សា ទុក (ធ្វើវិសោធនកម្ម) ច្បាប់ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ (ធ្វើវិសោធនកម្ម)។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដាតំណាងផ្ដល់មតិឲ្យត្រឹមត្រូវ ច្បាមជាប់នឹង ស្ថាន ការណ៍ ឆ្លើយតបនឹងតម្រូវការដ៏សម្បូរបែបនៃស្ថានភាពជាក់ស្ដែង បន្តលើកកំពស់ គុណភាពនៃការងារកសាងនិងសុក្រិតច្បាប់។

ចំពោះសំណើរអំពីការកសាងសេចក្ដីព្រាងច្បាប់ធានារ៉ាប់រងសុខាភិបាល (ធ្វើ វិសោធនកម្ម) លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ត្រូវតែធានាសមភាព វឌ្ឍនភាពសង្គម ធានាគោលដៅគឺការធានារ៉ាប់រងសុខា ភិបាលសម្រាប់ប្រជាជនទាំងមូល ប៉ុន្តែស្រាវជ្រាវ បែងចែកកម្រិតឲ្យបានសមស្របនឹង លក្ខណៈនៃការអភិវឌ្ឍប្រទេសជាតិនាបច្ចុប្បន្ន។ ការធានារ៉ាប់រងសុខាភិបាល ត្រូវផ្សា ភ្ជាប់នឹងសុខុមាលភាពសង្គម ជំរុញទីផ្សារធានារ៉ាប់រងឲ្យល្អប្រសើរជាង ស្អាតស្អំ បើក ជាសាធារណៈ ប្រកបដោយតម្លាភាព ដើម្បីដោះស្រាយបាននូវការជំពាក់ជំពិនក្នុងការ អនុវត្តច្បាប់មុនៗ ក៏ដូចជាដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈថ្មីៗនៃមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី១៣អំពីសុខុមាលភាពសង្គម និងសេចក្ដីសម្រេចចិត្ត លេខ២០នីតិកាលទី១២ ។ ធានាឲ្យប្រព័ន្ធសុខាភិបាលឯកជនក៏ចូលរួមក្នុងការពិនិត្យ ព្យាបាលជម្ងឺសម្រាប់ប្រជាជនផងដែរ”៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍