Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ

21:52 | 07/11/2021 ហេង វុធ្ធី

នាយប់ថ្ងៃទី ៥ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចាកចេញពីទីក្រុងប៉ារីស បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា) តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋបារាំង លោក Jean Castex។

ដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថានឹងទទួលបានលទ្ធផលសហប្រតិបត្តិការសំខាន់ៗជាច្រើន ដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថានឹងទទួលបានលទ្ធផលសហប្រតិបត្តិការសំខាន់ៗជាច្រើន
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋបារាំងប្រកបដោយជោគជ័យ

មុននោះ នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយលោក Mathias Cormann អគ្គលេខាធិការអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យ OECD បន្តជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ផ្ដល់ព្រឹក្សាអំពី

គោលនយោបាយ និងកៀរគរប្រភពធនធាន សំដៅបង្កើនការវិនិយោគលើមនុស្ស និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីវៀតណាមមានក្ដីសង្ឃឹមថា OECD នឹងបន្តជួយ កៀរគរប្រភពធនធាន ជាពិសេសគឺប្រភពទុន បច្ចេកវិជ្ជា និងបទពិសោធន៍នៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ដើម្បីជួយវៀតណាមរៀបចំរចនាសម្ព័ន្ធឡើងវិញ និងផ្ទេរប្ដូរគំរូកំណើន អនុវត្តន៍ការសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នដែលបានកំណត់នៅក្នុងកិច្ចប្រជុំ COP26 នាពេលកន្លងទៅ។

ជាការឆ្លើយតប អគ្គលេខាធិការ OECD លោក Mathias Cormann បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏សំខាន់របស់ OECD នៅតំបន់អាស៊ីអាគ្នេយ៍។ លោកមានគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយវៀតណាម និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នាពេលខាងមុខ។ លោកអគ្គលេខាធិការបានអះអាងថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ (MOU) រវាងវៀតណាម និង OECD ដំណាក់កាល ២០២២-២០២៦ មានសារសំខាន់ណាស់ ដោយបានបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើគ្រប់វិស័យ។ បន្ទាប់ពីជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) វៀតណាម- OECD ដំណាក់កាល ២០២២-២០២៦។

នាថ្ងៃដដែល នៅក្នុងជំនួបជាមួយលោកស្រី Audrey Azoulay អគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមបានយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ យកប្រជាជនជាមជ្ឈភាព អភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកលើតម្លៃវប្បធម៌ ប្រវត្តិសាស្រ្ត កិច្ចការពារបរិស្ថាន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងចង់នាំទំនាក់ទំនងភាពជាដៃគូវៀតណាម - UNESCO ឡើងកម្រិតថ្មីមួយប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងថែមទៀត។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បាន ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNESCO ដំណាក់កាល ២០២១-២០២៥ និង កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង UNESCO និង សម្ព័ន្ធក្រុមហ៊ុន SOVICO ក្នុងការជំរុញបណ្តាញទីក្រុងច្នៃប្រឌិត និង អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនៅវៀតណាមផងដែរ៕

ហេង វុធ្ធី

VOV5

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ