Trending now

ដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថានឹងទទួលបានលទ្ធផលសហប្រតិបត្តិការសំខាន់ៗជាច្រើន

08:53 | 04/11/2021 ហេង វុធ្ធី

“ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបារាំងនិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បារាំង សំដៅផ្លាស់ប្តូរវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; វិធានការសម្របសម្រួលដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទូទៅ; រួមគ្នារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភព លោក។ ដំណើរទស្សនកិច្ចនេះនឹងមានកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
ដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រំពឹងថានឹងទទួលបានលទ្ធផលសហប្រតិបត្តិការសំខាន់ៗជាច្រើន
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang

ប្រព្រឹត្តទៅបន្ទាប់ពីរយៈពេល ៨ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្របារាំង-វៀតណាមនិងមួយឆ្នាំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ដំណើរទស្សនកិច្ចនៅប្រទេសបារាំង - ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា មានសារសំខាន់ពិសេស ដោយរំពឹងថានឹងទទួលបានលទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ហើយនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរ។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុ TNVN។ លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ក្នុងបរិបទបច្ចុប្បន្ននៃប្រទេសទាំងពីរ ពិភពលោក និងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។

“ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបារាំងនិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់បារាំង សំដៅផ្លាស់ប្តូរវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; វិធានការសម្របសម្រួលដើម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទូទៅ; រួមគ្នារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចនេះនឹងមានកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានចុះហត្ថលេខារវាងភាគីទាំងពីរ”។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សកម្មភាពលើការគាំទ្រវ៉ាក់សាំងនិងការផ្លាស់ប្តូរបទពិសោធន៍នឹងទទួលបាន នូវលទ្ធផលជាក់លាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីនឹងទៅទស្សនាកន្លែងស្រាវជ្រាវឱសថនិងវេជ្ជសាស្ត្ររបស់បារាំង ដើម្បីពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ ទាំងផ្នែកជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតអាចនឹងវិវឌ្ឍន៍នៅពេលក្រោយ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម