Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១

10:42 | 04/09/2021

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង នៅយប់ថ្ងៃទី ២ ខែកញ្ញា (តាមម៉ោងវៀតណាម) លោកនាយករដ្ឋមន្ដ្រីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្មសេវាកម្មជាសកលឆ្នាំ ២០២១ តាមទម្រង់ប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ baochinhphu.vn)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ baochinhphu.vn)

កិច្ចប្រជុំលើកនេះ មានការចូលរួមពីអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង រួមទាំងថ្នាក់ដឹកនាំបណ្ដាប្រទេសនិងអង្គការអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។ នេះគឺជាសកម្មភាពសំខាន់ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២១ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិនសហការជាមួយអាជ្ញាធរក្រុងប៉េកាំងប្រទេសចិន ដែលបានប្រព្រឹត្ដទៅពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែកញ្ញា។

ដោយប្រធានបទ “ឌីជីថលនីយកម្មបើកទ្វារអនាគត សេវាកម្មជំរុញការអភិវឌ្ឍ” មេដឹកនាំបណ្ដាប្រទេសនឹងវាយតម្លៃពីសារសំខាន់នៃនិន្នាការឌីជីថលនីយកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ និងផលប៉ះពាល់ទៅលើតំបន់ និងពិភព​លោក ជាពិសេសក្នុងបរិបទនៃការរីករាលដាល Covid-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ កិច្ចប្រជុំលើកនេះនឹងជាឱកាសសម្រាប់បណ្ដាថ្នាក់ដឹកនាំដាក់ចេញវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ស្វែងរកឱកាសថ្មីក្នុងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើនកំណើនសេដ្ឋកិច្ច ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗក៏ដូចជាជូនសហគមន៍អន្តរជាតិ។ នៅឯកិច្ចប្រជុំ សហគ្រាសបច្ចេកវិទ្យាជួរមុខនៅពិភពលោកនឹងចែករំលែកនូវកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីក្នុងផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម អាជីវកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងជីវភាពរស់នៅ។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២១ គឺជាពិព័រណ៍ពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ដោយមានការចូលរួមពីសហគ្រាសជាង ៧០០ នៅក្នុងនិងក្រៅប្រទេសចិន។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំកិច្ចប្រជុំនិងវេទិកាពាក់ព័ន្ធចំនួន ១៥។ នេះក៏ជាលើកដំបូងដែលសហគ្រាសវៀតណាមណាមចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងថ្លែងសុន្ទរកថានូវទស្សនៈរបស់វៀតណាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា​ឌីជីថលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា