Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេក្រហមតាមទិសដៅបៃតងនិងប្រកបដោយចីរភាព

09:59 | 13/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវពង្រីកសក្តានុពល ប្រៀបខ្លាំងដ៏លេចធ្លោសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហមយ៉ាងលឿននិងប្រកបដោយចីរភាព ដើម្បីក្លាយទៅជាកម្លាំងចលករឈានមុខគេក្នុងការអភិវឌ្ឍ មានតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្ដូរគំរូកំណើនរបស់ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (កណ្ដាល) អញ្ជើញជាអធិបតីនៅសន្និសីទ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីនៅសន្និសីទ។

នាព្រឹកថ្ងៃទី ១២ កុម្ភៈ នៅខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទដាក់ពង្រាយផែនការសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តន៍ សេចក្តីសម្រេចចិត្តលេខ ៣០ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងពន្លឿនការវិនិយោគក្នុងតំបន់ ដោយប្រធានបទ "តភ្ជាប់ការអភិវឌ្ឍ - នវានុវត្តន៍ - បៃតង និងចីរភាព"។

កម្មវិធីសកម្មភាពបដានដាក់គោលដៅ ប្រែក្លាយតំបន់ដីសណ្តទន្លេក្រហមទៅជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព ជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចសមហេតុផល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ; ឧស្សាហកម្ម សេវាកម្មទំនើប និងកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ បៃតង វិលជុំ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ តំបន់នឹងក្លាយជាមជ្ឈមណ្ឌលនៃការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់របស់ប្រទេសទាំងមូល; ឈានមុខគេក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល; មានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមស៊ីសង្វាក់គ្នា និងទំនើប មានទីក្រុងឆ្លាតវៃដែលមានការតភ្ជាប់ខ្ពស់; ដោះស្រាយជាស្ថាពរនូវស្ថានការណ៍បំពុលបរិស្ថាន និងទឹកជំនន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវពង្រីកសក្តានុពល ប្រៀបខ្លាំងដ៏លេចធ្លោសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហមយ៉ាងលឿននិងប្រកបដោយចីរភាព ដើម្បីក្លាយទៅជាកម្លាំងចលករឈានមុខគេក្នុងការអភិវឌ្ឍ មានតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្ដូរគំរូកំណើនរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវទស្សនៈណែនាំមួយចំនួនអំពីការអភិវឌ្ឍតំបន់ ដែលក្នុងនោះផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់តភ្ជាប់តំបន់និងអន្តរជាតិ។ ផ្តោតលើការអភិវឌ្ឍការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអភិវឌ្ឍន៍តំបន់ក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេលើទូទាំងប្រទេស ដោយផ្សារភ្ជាប់ជាមួយនឹងនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងលើកកម្ពស់គុណភាពធនធានមនុស្ស ហើយយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ