Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី

09:53 | 10/02/2023

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី នាព្រឹកមិញថ្ងៃទី ៩ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងភរិយាបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី និងបានទៅទស្សនាឧទ្យានរុក្ខសាស្ត្រសិង្ហបុរី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសហគមន៍ជនវៀតណាមនៅសិង្ហបុរី
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រទេសប្រ៊ុយណេ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រទេសប្រ៊ុយណេ
លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ។
លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ។

សារមន្ទីរអរិយធម៌អាស៊ី ដែលមានទីតាំងនៅមាត់ទន្លេសិង្ហបុរី គឺជាសារមន្ទីរតែមួយគត់នៅក្នុងតំបន់សម្រាប់បម្រើការរុករកបេតិកភណ្ឌសិល្បៈរបស់អាស៊ី; បង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវប្បធម៌អាស៊ី និងរវាងអាស៊ី និងពិភពលោក។ នៅក្នុងសារមន្ទីរ រូបសំណាកលោកប្រធានហូជីមិញ និងមេដឹកនាំ អ្នកជំនួញអាស៊ីជាច្រើនទៀតត្រូវបានដាក់យ៉ាងឱឡារិក។ លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ វីរៈជនរំដោះជាតិ អ្នកវប្បធម៌ពិភពលោក។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងភរិយាបានទៅទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី ដែលជាកន្លែងតាំងបង្ហាញផ្កាអ័រគីដេត្រូពិចដ៏ធំបំផុតលើពិភពលោក ដែលមានប្រភេទផ្កាអ័រគីដេជាង ១០០០ ប្រភេទ និងអ័រគីដេកូនកាត់ចំនួន ២០០០ ប្រភេទ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមពិធី និងដាក់ឈ្មោះប្រភេទផ្កាអ័រគីដេថ្មី "Pham Le Tran Chinh" គឺជាប្រភេទផ្កាអ័រគីដេកូនកាត់ដែលមានភាពរឹងមាំ ចេញផ្កាធម្មជាតិ និងចម្រុះពណ៌៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ